ព័ត៌មានអន្ដរជាតិ
ពេទ្យវ័យក្មេង កូរ៉េខាងត្បូង អាចអស់អាជ្ញាប័ណ្ណ ៣ ខែ បើនៅតែរឹងចចេសធ្វើកូដកម្ម មិនទៅធ្វើការវិញ
រដ្ឋាភិបាលកូរ៉េខាងត្បូងបានទុកពេលឲ្យវេជ្ជបណ្ឌិតវ័យក្មេងដែលកំពុងធ្វើកូដកម្មរយៈពេល ៤ ថ្ងៃឲ្យចូលធ្វើការងារវិញ ហើយគ្រូពេទ្យទាំងនោះនឹងមិនត្រូវផាកពិន័យឡើយ ប្រសិនបើពួកគេត្រលប់មកធ្វើការវិញតាមកាលបរិច្ឆេទកំណត់ ប៉ុន្តែនឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងព្យួរអាជ្ញាប័ណ្ណពេទ្យ ប្រសិនបើពួកគេមិនព្រមធ្វើតាម ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ។

អ្នកហាត់ការផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យប្រហែល ៩,០០០ នាក់បានឈប់ធ្វើការតាំងពីដើមសប្តាហ៍មុនមកម្ល៉េះ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រប្រហែល ៦៥ ភាគរយ ។ ការផ្អាកធ្វើការនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរព្យាបាលរបស់មន្ទីរពេទ្យពួកគេ ជាពិសេសគឺការលុបចោលការវះកាត់ និងការព្យាបាលផ្សេងៗទៀតជាដើម ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Park Min-soo បាននិយាយនៅក្នុងសន្និសីទទូរទស្សន៍មួយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងមិនវិន័យគ្រូពេទ្យណាដែលធ្វើកូដកម្មនោះទេ ប្រសិនបើពួកគេត្រឡប់ចូលធ្វើការវិញនៅថ្ងៃព្រហស្បតិ៍ តែប្រសិនបើពួកគេមិនត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យវិញទេនោះ លោកនឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ ។ លោកបានបន្ថែមថា អ្នកដែលមកមិនទាន់ពេលកំណត់នឹងត្រូវទទួលទោសដោយព្យួរអាជ្ញាប័ណ្ណពេទ្យយ៉ាងតិច ៣ ខែ ហើយប្រឈមមុខនឹងជំហានផ្លូវច្បាប់បន្ថែម ។

នៅក្រោមច្បាប់វេជ្ជសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលអាចចេញបញ្ជាឲ្យវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យផ្សេងទៀតចូលធ្វើការវិញ នៅពេលដែលមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ។ ការបដិសេធមិនគោរពតាមបទបញ្ជាបែបនេះអាចនាំឲ្យជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០ លានវ៉ុន ស្នើនឹង ២២,៤៨០ ដុល្លាររួមជាមួយនឹងការដកហូតអាជ្ញាប័ណ្ណពេទ្យជាដើម ។
កាលពីដើមខែនេះ រដ្ឋាភិបាលបានប្រកាសថា សាកលវិទ្យាល័យនានានឹងទទួលនិស្សិតពេទ្យចំនួន ២,០០០ នាក់បន្ថែមទៀត ចាប់ពីឆ្នាំក្រោយទៅក្នុងគោលបំណងបន្ថែមវេជ្ជបណ្ឌិតដល់ទៅ ១០,០០០ នាក់នៅឆ្នាំ ២០៣៥ ដើម្បីដោះស្រាយជាមួយនឹងចំនួនប្រជាជនដែលមានវ័យចំណាស់របស់កូរ៉េខាងត្បូង ។
យោងតាមការស្ទង់មតិសាធារណៈបាននិយាយថា ប្រជាជនកូរ៉េខាងត្បូងប្រហែល ៨០ ភាគរយគាំទ្រផែនការរបស់រដ្ឋាភិបាល ប៉ុន្តែក្រុមវេជ្ជបណ្ឌិតមួយចំនួនដែលទទួលបានប្រាក់ខែល្អបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង បានប្រឆាំងនឹងផែនការនេះ ដោយសារតែក្ដីបារម្ភថា ពួកគេប្រឈមមុខនឹងការប្រជែងកាន់តែខ្លាំង និងទទួលបានប្រាក់ចំណូលមិនបានច្រើនដូចមុន ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


