Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ធនធានមនុស្ស ជាឆ្អឹងខ្នងរបស់អង្គភាពក្នុងការ​ផ្ដល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) បាន​ចាត់​ទុក​ធនធាន​មនុស្ស គឺជា​ឆ្អឹងខ្នង​របស់​អង្គភាព​ក្នុង​ការ​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ខ្ពស់​ជូន​អង្គភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សម្រេច​បាន​ប្រចាំខែ​របស់​នាយកដ្ឋាន​រដ្ឋបាល និង​គ្រប់គ្រង​ធនធានមនុស្ស កាលពី​ថ្ងៃ​ទី ២៨ កុម្ភៈ លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.​ស​.​ស បាន​ឱ្យ​ដឹង​ថា ធនធាន​មនុស្ស គឺជា​ឆ្អឹងខ្នង​របស់​អង្គភាព​នៅ​ក្នុង​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ក្នុង​ការ​បម្រើ​សេវា​ជូន​សមាជិក ប​.​ស​.​ស ក៏ដូចជា​ប្រជាពលរដ្ឋ ដូច្នេះ​នាយកដ្ឋាន​រដ្ឋបាល និង​គ្រប់គ្រង​ធនធានមនុស្ស មាន​ភារកិច្ច​សំខាន់​ណាស់​ក្នុង​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ ការ​អនុវត្ត​បទបញ្ជា​ផ្ទៃក្នុង ការ​គ្រប់គ្រង​លើ​ពេលវេលា​ធ្វើការ ជា​ពិសេស​ត្រូវ​ត្រួតពិនិត្យ និង​រក្សា​សណ្ដាប់ធ្នាប់​ការ​ចេញ​-​ចូល​របស់​បុគ្គលិក ប​.​ស​.​ស និង​ភ្ញៀវ តាមរយៈ​ការ​ផ្ដល់ និង​ត្រួតពិនិត្យ​ប័ណ្ណ​សម្គាល់​ខ្លួន។

ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត​អគ្គនាយករង បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ពុះពារ​រាល់​ការ​លំបាក​ក្នុង​ការ​បំពេញ​ការងារ​បម្រើ​ស្ថាប័ន​រហូត​ស្តែង​ឡើង​នូវ​ផ្លែផ្កា​គួរ​ឱ្យ​កត់​សម្គាល់​នា​ពេល​កន្លង​មក​នេះ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​អគ្គនាយករង ក៏បាន​លើក​ទឹកចិត្ត​ដល់​មន្ត្រី​បុគ្គលិក​ទាំងអស់​ផង​ដែរ ឱ្យ​បន្ត​ប្រពៃណី​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ដ៏​ល្អ​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ដោយ​ធ្វើ​យ៉ាងណា​សំដៅ​បំពេញ​កិច្ចការ​ដែល​ត្រូវ​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព ទទួល​បាន​នូវ​លទ្ធផល​កាន់តែ​ខ្ពស់ និង​ប្រសើរ​ឡើង​ជា​លំដាប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម