សេដ្ឋកិច្ច
អាមេរិក ជាប្រទេសទិញទំនិញច្រើនជាងគេបង្អស់ពី កម្ពុជា ក្នុងខែមករា មានតម្លៃជិត ៦៣០ លានដុល្លារ
គិតត្រឹមដើមឆ្នាំ ២០២៤ នេះ សហរដ្ឋអាមេរិកជាប់ជាប្រទេសលំដាប់ឈានមុខគេក្នុងការបញ្ជាទិញទំនិញពីការនាំចេញរបស់កម្ពុជា ជាមួយនឹងការបញ្ជាទិញជិត ៦៣០ លានដុល្លារ ឬប្រហែល ១ ភាគ ៣ នៃការនាំចេញទំនិញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤ នេះ ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ៦២៦.៨៣ លានដុល្លារ កើនឡើងចំនួន ១១.៤ ភាគរយពី ៥៦២.៤៥ លានដុល្លារក្នុងខែមករា ឆ្នាំ២០២៣ និងចំនួន ៣១.៩ ភាគរយនៃតម្លៃនាំចេញសរុបរបស់កម្ពុជា ដែលមានប្រមាណ ១.៩៦៧ ពាន់លានដុល្លារ ។
ចំណែកការនាំចូលទំនិញរបស់កម្ពុជាពីសហរដ្ឋអាមេរិកក្នុងខែដំបូងនៃឆ្នាំ ២០២៤ នេះ មានតម្លៃ ១៧.២៥ លានដុល្លារ ពោលថយចុះ ៨ ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៣ ស្របពេលដែលទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរឈានដល់ ៦៤៤.០៨ លានដុល្លារ កើនឡើង ១០.៨ ភាគរយ ។

ទន្ទឹមនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបញ្ជាក់ទៀតថា ទំនិញដែលកម្ពុជានាំចេញជាចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានដូចជា សម្លៀកបំពាក់ ស្បែកជើង វ៉ាលិស ផ្ទាំងសូឡា កង់ និងផលិតផលកសិកម្ម ។ រីឯការនាំចូលរបស់កម្ពុជាពីសំណាក់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកនេះវិញរួមមាន រថយន្ត គ្រឿងចក្រ និងឧបករណ៍ពេទ្យជាដើម ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកក៏ជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេលំដាប់ទី ២ ផងដែររបស់កម្ពុជា ពោលមានចំនួន ១៩.៥៥ ភាគរយនៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ៤៦.៨៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


