ព័ត៌មានជាតិ
កសិករឃុំជាំក្រវៀន ប្រមូលផលគ្រាប់ស្វាយចន្ទីបានជាង២.០០០ តោន
ក្រៅពីដំណាំម្រេច កៅស៊ូ កសិករឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃុំបានដាំស្វាយចន្ទីប្រមាណជាង២ពាន់ហិកតា នៅដើមខែមីនា ឆ្នាំ២០២៤នេះ កសិករចាប់ប្រមូលផលជាបណ្តើរៗហើយ ស្វាយចន្ទីឆ្នាំនេះឲ្យផលដូចឆ្នាំទៅដែរ ដោយអាកាសធាតុមិនសូវមានអំណោយផលល្អ មិនសូវមានភ្លៀង ជាហេតុបណ្តាលឲ្យស្វាយចន្ទីមិនទទួលបានផលល្អនោះទេ រយៈពេល៣ឆ្នាំជាប់ៗគ្នាមកហើយ ដូចគ្នានេះដែរ តម្លៃវិញក្នុង១គីឡូក្រាមជាង៤ពាន់រៀលក៏មិនប្រែប្រួលដែរ។

លោកស្រី ណយ ស្រី ម្ចាស់ចំការស្វាយចន្ទីនៅក្នុងភូមិសាទុំ ឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឆ្នាំនេះ ស្វាយចន្ទីឲ្យផលផដូចឆ្នាំទៅតែតម្លៃទីទីផ្សាក៏ដូចឆ្នាំទៅដែរ ការប្រមូលផលដើមដៃនេះ កសិករលក់បាន១គីឡូក្រាម លក់ទាំងនៅក្នុងភូមិ ក៏ដូចក្នុងចំការលក់បានតម្លៃ៤.៦០០ រៀល។
លោកស្រីបានឲ្យដឹងទៀតថា ចំពោះទីផ្សារគ្រាប់ស្វាយច័ន្ទី មានទីផ្សារច្បាស់លាស់ មានថៅកែគេចូលទិញដល់ចំការ ឬតាមភូមិតែម្ដង ហើយគេដឹកយកទៅលក់បន្តទៅឲ្យថៅកែធំៗនៅក្នុងស្រុក ហើយដឹកយកទៅលក់ឲ្យបន្តនៅតាមរោងចក្របកគ្រាប់ស្វាយចន្ទីក្នុងស្រុក និងឈ្មួញខ្លះដឹកយកទៅលក់ឲ្យប្រទេសជិតខាងផងដែរ។

លោក អ៊ួច យឿន មេឃុំជាំក្រវៀន បានឲ្យដឹងថា នៅក្នុងឃុំជាំក្រវៀនទាំងមូល មានចំនួន១៨ភូមិ កសិករដាំដំណាំស្វាយច័ន្ទីនៅលើផ្ទៃដី ២ពាន់ហិកតា បច្ចុប្បន្នកសិករកំពុងតែប្រមូលផលជាបណ្ដើរៗហើយ រយៈពេល៣ឆ្នាំមកហើយ ស្វាយចន្ទីមិនសូវឲ្យផលទេ ដោយសារកត្តាអាកាសធាតុក្តៅពេក បណ្តាលឲ្យផ្កាក្រៀមគ្មានផ្លែតែម្តង ទិន្នផលក្នុង១ហិកតា បាន១តោនជាងតែប៉ុណ្ណោះ រីឯតម្លៃវិញ កសិកករលក់បាន១គីឡូក្រាមជាង៤ពាន់រៀល តម្លៃនេះ៣ឆ្នាំមកហើយ មានឈ្មួញចុះទិញដល់ចំការតែម្តង មិនចោទបញ្ហាទេទីផ្សារនោះ ពោលគឺស្រួលលក់ណាស់ ពួកគាត់អាចដោះស្រាយជីវភាពគ្រួសារបាន៕

អត្ថបទ៖ សាន វិឡែម
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


