ព័ត៌មានជាតិ
១សប្ដាហ៍ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៨៩នាក់ ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៤៤ករណី
រយៈពេលមួយសប្ដាហ៍ រាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃទូទាំងប្រទេស បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៨៩នាក់ ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

តាមលោក ទូច សុខៈ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌសរុប ភាគច្រើនជាអំពើលួច ដែលមានចំនួន១៧ករណី បន្ទាប់មក គឺករណីហិង្សា ដែលមានចំនួន១១ករណី។ យ៉ាងណាក៏ដោយ បើធៀបនឹងសប្ដាហ៍កន្លងទៅ បទល្មើសព្រហ្មទណ្ឌក្នុងសប្ដាហ៍ចុងក្រោយនេះ បានថយចុះពី៦១ មកនៅត្រឹម៤៤ករណី។
កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្រ្តីនគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយផ្អែកលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលកំណត់អំពីការគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើងជាដើម នៅគ្រប់ភូមិ ឃុំ និងសង្កាត់ទូទាំងប្រទេស។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់ដោះស្រាយចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


