ព័ត៌មានជាតិ
និស្សិត RUFA រួមគ្នាបង្កើតកម្មវិធី ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២៦
និស្សិត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមការសម្របសម្រួលពីសំណាក់ សាស្រ្ដាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលសុទ្ធសឹងតែមានជំនាញ ផ្នែកវប្បធម៌ សិល្បៈបុរាណ រួមគ្នាបង្កើតកម្មវិធី ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ ម្សិញមិញនេះ។
ក្នុងកម្មវិធី ដែលប្រព្រឹត្តនៅនៅក្នុងបរិវេណ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នេះដែរ គេសង្កេតឃើញថា មានយុវជន-យុវនារី សិស្ស-និស្សិត បាននាំគ្នាមកចូលរួមទស្សនាការសម្ដែង របស់និស្សិតមកពីតេប៉ាដឺម៉ង់ ផ្សេងៗ ក្នុងនោះរួមមាន៖ របាំក្បាច់បុរាណ «តាខឺង» របាំប្រពៃណី« រៃនិងស្រមោច» ល្ខោននិយាយរឿងកន្ទុយបារី ល្ខោនយីកេ រឿងមាយើង ឈុតដូរប្រពន្ធ របាំសហសម័យ សម្ដែងដោយក្រុម ក្រឹស្ណរៈ ការសម្ដែងម៉ូដសម្លៀកបំពាក់ច្នៃអំពីហូលខ្មែរ និងការសម្ដែងមួយចំនួនទៀត ផងដែរ។
គូសបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង ដើម្បីយុវជន-យុវនារី សិស្ស-និស្សិត ក៏ដូចជាសាធារណៈជនខ្មែរទូទៅ បានស្គាល់ និងបានស្វែងយល់ពី ប្រភពនៃឬសគល់ វប្បធម៌ អរិយធម៌ សិល្បៈបុរាណខ្មែរ ដែលបានបន្សល់ទុកមកតាំងពីជំនាន់ដូនតាខ្មែរ និងដើម្បីអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ទាំងអស់នេះ ឱ្យនៅគង់វង្សរហូតទៅ។
សូមជម្រាបថា ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និស្សិត និងគណៈគ្រប់គ្រងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរួមគ្នាបង្កើតកម្មវិធីផ្ទាំងទស្សនីយភាព ផ្សេងៗ ដើម្បីសម្ដែងជូនសាធារណៈជនទូទៅ ក្នុងគោលបំណងចង់យុវជន សិស្ស-និស្សិត បានស្គាល់ និងបានស្វែងយល់ពី វប្បធម៌-អរិយធម៌ ពោលគឺសិល្បៈបុរាណរបស់ខ្មែរ ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ៕
អត្ថបទ ៖ សួស សិត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ