សេដ្ឋកិច្ច
THAIFEX – HOREC ASIA 2024 ពិព័រណ៍ផលិតផល និងសេវាកម្មដ៏ធំនៅប្រទេសថៃ បើកដំណើរការពីថ្ងៃនេះហើយ!
រាប់ចាប់ពីថ្ងៃទី ៦ ខែ មីនា រហូតដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ THAIFEX – HOREC ASIA 2024 បើកដំណើរការឲ្យអ្នកទស្សនា ដែលជាម្ចាស់អាជីវកម្មតូចធំ ឬអ្នកមានបំណងស្វែងយល់បន្ថែមពី បដិសណ្ឋារកិច្ច ផលិតផល និងសេវាកម្មទៅផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងម្ហូបអាហារ ចូលទស្សនាចំនួន ៣ ថ្ងៃនៅក្រុងបាងកក ។

ការតាំងពិពណ័រនេះមានជាង ៣៤០ ក្រុមហ៊ុន តំណាងឲ្យ ២៤ ប្រទេស សរុបមានជាង ៧០០ ស្ដង់ ក្នុងនោះក៏មានក្រុមហ៊ុនពីប្រទេសថៃផងដែរ។

ការក្លាយជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក គឺដោយសារតែប្រទេសថៃមានភាពល្បីល្បាញខាងបដិសណ្ឋារកិច្ច និងសេវាកម្មតាមបែបថៃ ។ ប្រទេសថៃក៏មានភាពខុសប្លែកពីគេនៅក្នុងផ្នែកជាច្រើនផងដែរ រួមទាំងមានអ្នកផ្ដល់សេវាកម្មកម្រិតគុណភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកកម្ពស់ផលិត និងសេវាកម្ម HoReCa (មកពីពាក្យ Hotel , Restaurant និង Catering)។

លោកស្រី Natiya Suchinda អគ្គនាយករងនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានលើកឡើងថា យើងមានទំនុកចិត្តថា ពិព័រណ៍ THAIFEX – HOREC ASIA នឹងបើកដំណើរការឧស្សាហកម្ម HoReCa និងយកប្រទេសថៃជាមជ្ឈមណ្ឌលនៃអាជីវកម្ម HoReCa ប្រចាំនៅអាស៊ីនាពេលអនាគត ។


ចំណែកលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានបង្ហាញពីការចំណាប់អារម្មណ៍ និងអំពាវនាវដល់មហាជននាំគ្នាមកចូលទស្សនា ការរៀបចំពិព័រណ៍ THAIFEX – HOREC ASIA 2024 មានដូចជា អ្នកជំនាញរួមទាំងម្ចាស់សណ្ឋាគារ អ្នកគ្រប់គ្រងសណ្ឋាគារ រមណីយដ្ឋាន ម្ចាស់ភោជនីយដ្ឋាន ឬម្ចាស់ហាងកាហ្វេ មិនថាអាជីវកម្មធំ ឬតូច បូករួមមេចុងភៅ និងអ្នកផ្តល់ម្ហូបអាហារ ក៏ដូចជាអ្នកជំនួញនៅក្នុងបណ្តាញរបស់ TCC រួមទាំងពាណិជ្ជករមកពីសភាពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មបរទេសក្នុងប្រទេសថៃ សភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មបរទេសមកទស្សនាព្រឹត្តិការណ៍នេះ ក្នុងគោលបំណងសម្រួលដល់ការចរចារអាជីវកម្ម និងពាណិជ្ជកម្ម ក៏ដូចជាការបង្កើតតម្លៃ ហើយសកម្មភាពទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសផងដែរ ។


ពិព័រណ៍នេះក៏នឹងបង្ហាញពីទិសដៅរបស់ HoReCa ចំនួន ៦ ផងដែរ ដូចជា និរន្តរភាព ការខ្សោយទំនាក់ទំនង បទពិសោធន៍ភ្ញៀវតាមឌីជីថល មីនុយផ្ដោតសំខានលើរុក្ខជាតិ ការគ្រប់គ្រងកាកសំណល់អាហារ និងដំណោះស្រាយប្រសិទ្ធភាពថាមពល ។ យើងក៏អញ្ជើញអតិថិជនច្រើនជាង ៥០០ នាក់ផងដែរមកពីក្រុមហ៊ុនកំពូលៗ ដើម្បីជួបអ្នកតាំងពិព័រណ៍របស់យើងដោយផ្ទាល់នៅក្នុងពិព័រណ៍នេះ ។



នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ប្រទេសថៃ រួមជាមួយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មថៃ (TCC) និងក្រុមហ៊ុន Koelnmesse នឹងរៀបចំពិព័រណ៍ THAIFEX – HOREC ASIA 2024 ដែលជាពិព័រណ៍ពាណិជ្ជកម្មផលិតផល និងសេវាកម្មឧស្សាហកម្មផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន HoReCa ជាលើកដំបូង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១០ ព្រឹកដល់ម៉ោង ៨ ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងសាលពិព័រណ៍ IMPACT Muang Thong Thani ក្នុងទីក្រុងបាងកក ខណៈពិព័រណ៍ពាណិជ្ជកម្មនេះរំពឹងនឹងទាក់ទាញអតិថិជនប្រមាណ ២០,០០០ នាក់នៅទូទាំងពិភពលោក ហើយត្រៀមយកប្រទេសថៃជាមជ្ឈមណ្ឌលនៃឧស្សាហកម្ម HoReCa នៅអាស៊ី ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន