ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ប៉េរូ ដើរចេញពីតំណែង ក្រោយបែកធ្លាយសារសំឡេងសន្ទនាជាមួយនារីម្នាក់
នាយករដ្ឋមន្ត្រីប៉េរូលោក Alberto Otarola បានលាលែងពីតំណែងជុំវិញការចោទប្រកាន់ថា លោកព្យាយាមប្រើអំណាចដើម្បីជួយស្ត្រីម្នាក់ឲ្យទទួលបានកិច្ចសន្យារកកម្រៃពីរដ្ឋាភិបាល ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៦ ខែមីនា ។

រឿងអាស្រូនេះបានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ប៉េរូមួយបានចាក់ផ្សាយសំឡេងឃ្លីបនៃកិច្ចសន្ទនារវាងលោក Otarola អាយុ ៥៧ ឆ្នាំ និងស្ត្រីដែលលោកនាយករដ្ឋមន្ត្រីនិយាយជាមួយគឺនាង Yazire Pinedo អាយុ ២៥ ឆ្នាំ ។
នាងត្រូវបានគេរាយការណ៍ថា ទទួលបានកិច្ចសន្យាចំនួន ២ សម្រាប់ការងារនៅក្នុងក្រសួងការពារជាតិ អំឡុងឆ្នាំ ២០២៣ និងរកបានប្រាក់សរុបប្រមាណ ១៤,០០០ ដុល្លារអាមេរិក ។ ទោះយ៉ាងណា លោក Otarola បានបដិសេធថាមិនបានធ្វើខុសអ្វីនោះទេ ខណៈការស៊ើបអង្កេតដើម្បីចោទប្រកាន់ជាផ្លូវការកំពុងស្ថិតក្នុងដំណើការនៅឡើយ ។

ក្នុងឃ្លីបសំឡេងនោះទៀតសោត លោក Otarola ក៏បានសុំស្រឡាញ់ស្ត្រីរូបនោះ ហើយសុំឲ្យនាងផ្ញើ CV មកគាត់ថែមទៀតផង ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាង Pinedo បានប្រាប់ទូរទស្សន៍ប៉េរូ Canal N កាលពីថ្ងៃពុធថា ពីមុនមកនាងធ្លាប់មានទំនាក់ទំនងមួយរយៈពេលខ្លីជាមួយលោក Pinedo ខណៈអ្នកទាំងពីរបាននិយាយថា ការថតសំឡេងនោះគឺបានមកពីការសន្ទនាតាំងតែពីនៅឆ្នាំ ២០២១ មកម្ល៉េះ ពោលមុនពេលដែលលោក Otarola ក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីទៅទៀត ។
ទោះយ៉ាងណា ការលើកឡើងនេះហាក់ផ្ទុយនឹងសេចក្តីថ្លែងការណ៍ដែលលោក Otarola បានធ្វើពីមុនមកដែលលើកឡើងថា លោកធ្លាប់បានជួបជាមួយនាង Pinedo តែម្តងគត់ អំឡុងកិច្ចប្រជុំមួយ ។
គួរបញ្ជាក់ថា យោងតាមច្បាប់របស់ប្រទេសប៉េរូ សមាជិកទាំង ១៨ នាក់នៃគណៈរដ្ឋមន្ត្រីត្រូវតែធ្វើដូចលោក Otarola ដែរ ពោលបើលោកនាយករដ្ឋមន្ត្រីលាលែងពីតំណែង សមាជិកគណៈរដ្ឋមន្ត្រីទាំងប៉ុន្មានក៏នឹងត្រូវដើរតាមលោក Otarola ដូចគ្នា ប៉ុន្តែមានលក្ខខណ្ឌមួយ គឺប្រធានាធិបតីមានជម្រើសក្នុងការជ្រើសរើសថ្នាក់ដឹកនាំទាំងនេះមកវិញ ប្រសិនបើចាំបាច់ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


