ព័ត៌មានអន្ដរជាតិ
រកឃើញផ្នូរបុរាណដ៏ធំនៅ អាល្លឺម៉ង់ មានគ្រោងឆ្អឹងមនុស្ស ១ ពាន់នាក់
ក្រុមអ្នកបុរាណវត្ថុវិទូបានរកឃើញផ្នូរដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកនៅក្នុងទ្វីបអឺរ៉ុប ហើយទីតាំងមួយកន្លែងនោះគឺនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី៧ ខែមីនា ។

ក្រុមអ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងជនរងគ្រោះដែលស្លាប់ ដោយសារជំងឺអាសន្នរោគប៉េស្តប្រហែល ១,០០០ នាក់ក្នុងផ្នូរដ៏ធំនៅកណ្តាលទីក្រុង Nuremberg ដែលអ្នកជំនាញជឿថា អាចមានមនុស្សសរុបជាង ១,៥០០ នាក់ឯណោះ ខណៈគ្រោងឆ្អឹងទាំងនេះត្រូវបានគេរកឃើញ ក្នុងអំឡុងពេលការសិក្សាស្រាវជ្រាវបុរាណវិទ្យា មុនការសាងសង់អគារលំនៅឋានថ្មីក្នុងទីក្រុងនេះ ។
លោកស្រី Melanie Langbein មកពីនាយកដ្ឋានសម្រាប់ការអភិរក្សបេតិកភណ្ឌរបស់ទីក្រុង Nuremberg បានប្រាប់ CNN ថា រណ្តៅកប់សាកសពអ្នកស្លាប់ ដោយសារជំងឺអាសន្នរោគប៉េស្តចំនួន ៨ ត្រូវបានកំណត់អត្តសញ្ញាណ ដែលនីមួយៗមានសាកសពរាប់រយនាក់ ។

លោកស្រីបន្ថែមថា មនុស្សទាំងនេះ មិនត្រូវបានកប់នៅក្នុងទីបញ្ចុះសពធម្មតាទេ ទោះបីជាមានកន្លែងបញ្ចុះសពនៅទីក្រុង Nuremberg ក៏ដោយ ប្រហែលជាដោយសារតែមានចំនួនអ្នកស្លាប់ច្រើនពេក ដូច្នេះការបញ្ចុះសពបែបនេះគឺប្រើពេលខ្លី ។
ស្របពេលជាមួយគ្នានេះ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ទីក្រុង Nuremberg ជារឿយៗតែងតែទទួលរងនូវការផ្ទុះជំងឺប៉េស្តប្រហែលរៀងរាល់ ១០ ឆ្នាំម្តង ចាប់ពីសតវត្សទី ១៤ មកម្ល៉េះ ដែលធ្វើឲ្យវាក្លាយជាបញ្ហាប្រឈមមួយដើម្បីកំណត់កាលបរិច្ឆេទនៃសគ្រោងឆ្អឹងទាំងនេះ ។

ប៉ុន្តែក្រុមអ្នកបុរាណវិទូក៏បានរកឃើញកំណត់ត្រាមួយពីឆ្នាំ ១៦៣៤ ដែលរៀបរាប់លម្អិតអំពីការផ្ទុះជំងឺប៉េស្តដ៏អាក្រក់ដែលបានសម្លាប់មនុស្សជាង ១៥,០០០ នាក់ក្នុងចន្លោះឆ្នាំ ១៦៣២-១៦៣៣ ដែលនិយាយថា មនុស្សជិត ២,០០០ នាក់ត្រូវបានកប់នៅជិតតំបន់ St. Sebastian Spital ដែលជាទីតាំងនៃការធ្វើកំណាយបច្ចុប្បន្ននេះ ។
គួរបញ្ជាក់ថា ការរកឃើញនេះនឹងផ្ដល់នូវគំរូសំណាកដែលកើតមានជាដំណាក់កាលនៃសង្គមនីមួយៗ ដោយអនុញ្ញាតឲ្យក្រុមអ្នកបុរាណវិទូអាចសិក្សាស្វែងយល់បន្ថែមពីលក្ខណៈរស់នៅរបស់ប្រជាជននាសម័យកាលនោះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


