Connect with us

ព័ត៌មានអន្ដរជាតិ

៥ប្រទេសនៅអឺរ៉ុប កំពុងផ្ទុះមេរោគមួយប្រភេទ ឆក់យកជីវិតមនុស្សជាបណ្តើរៗ

បានផុស

នៅ

គិតត្រឹមពេលនេះមានប្រទេសអឺរ៉ុបចំនួន៥ហើយ ដែលបានរាយការណ៍ករណីស្លាប់ ដោយសារវីរុស Psittacosis ខណៈអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញក្តីកង្វល់ផងដែរ ចំពោះករណីឆ្លងកាន់តែច្រើនឡើងៗ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីគេហទំព័ររបស់ WHO ផ្ទាល់, មេរោគនេះគឺបង្កឡើងដោយបាក់តេរី Chlamydophila Psittaci នៅក្នុងសត្វស្លាប ហើយចម្លងមកមនុស្សតាមរយៈលាមកសត្វបក្សី។

ប្រទេសទាំង៥ដែលកត់ត្រាការឆ្លងមេរោគនេះមានដូចជាអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់ ដោយប្រទេសនីមួយៗ បានរាយការណ៍ករណីពី១៥ទៅ៣០ករណី ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែដំបូងប៉ុណ្ណោះនៃឆ្នាំ២០២៤នេះ។

(រូបថត៖ Canva)

សរុបមក ការស្លាប់ដែលបានបញ្ជាក់ចំនួន៥ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសហូឡង់ ថ្វីបើអូទ្រីសក៏បានបញ្ជាក់ថាមនុស្សមួយចំនួនបាត់បង់ជីវិតដែរ ប៉ុន្តែមិនផ្តល់តួលេខពិតប្រាកដដល់ WHO ក៏ដោយ។

ជាដំបូន្មាន, WHO បានស្នើឲ្យអ្នកចិញ្ចឹមបក្សី ត្រូវរក្សាទ្រុងឲ្យស្អាត ដាក់ទ្រុងឲ្យត្រូវកន្លែងសមរម្យ កុំឲ្យមានទឹកដក់ចូល និងចៀសវាងដាក់ទ្រុងនៅកៀកៗគ្នា ហើយត្រូវរក្សាអនាម័យល្អដូចជាលាងដៃឲ្យបានញឹកញាប់នៅពេលកាន់សត្វស្លាប ឬប៉ះលាមករបស់វា។

(រូបថត៖ AFP)

យោងតាម WHO មេរោគនេះភាគច្រើនឆ្លងទៅអ្នកដែលធ្វើការជាមួយបក្សីចិញ្ចឹម បុគ្គលិកបសុបក្សី ពេទ្យសត្វ ម្ចាស់បក្សីចិញ្ចឹម និងអ្នកថែសួន។ ការចម្លងជំងឺទៅមនុស្ស កើតឡើង តាមរយៈការស្រូបចូលភាគល្អិតនៃខ្យល់ ការប៉ះលាមកស្ងួតរបស់បក្សី និងស្លាបបក្សី។

ចំពោះរោគសញ្ញាវិញ អ្នកជំងឺនឹងបង្ហាញអាការគ្រុនក្តៅ ញាក់ ឈឺក្បាល ឈឺសាច់ដុំ និងក្អកស្ងួត ហើយរោគសញ្ញានឹងកើតឡើងក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីការឆ្លង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ អាមេរិក កំពុងដាក់កាយចិត្តស្រាវជ្រាវហានិភ័យមេរោគ Zoombie លើសត្វក្ដាន់ឆ្លងមកមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម