ព័ត៌មានជាតិ
សម្ដេចធិបតី យករាជធានី-ខេត្តចំនួន៣ សម្រាប់ការតភ្ជាប់វិស័យអាកាសចរណ៍
រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាប៉ូលអាទិភាពដ៏សំខាន់សម្រាប់ការតភ្ជាប់ និងលើកកម្ពស់វិស័យអាកាសចរណ៍របស់កម្ពុជា។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងចេញពីវេទិកាសំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសាង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចកសាងអាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តកណ្ដាលនេះ គឺជាចក្ខុវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ខណៈព្រលានយន្តហោះនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏បាននិងកំពុងកែលម្អ និងពង្រីកបន្ថែមដូចគ្នា។
សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖ «ឆ្នាំនេះ យើងរុញខេត្តសៀមរាប លើវិស័យទេសចរណ៍ ខេត្តព្រះសីហនុ លើការ វិនិយោគ ដោយយើងដាក់គោលការណ៍លើកទឹកចិត្តវិនិយោគជាច្រើន ដែលប៉ូលទាំង៣នេះ ជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម សេវា និងទេសចរណ៍»។

សម្ដេចធិបតី ចាត់ទុកការកសាង និងពង្រីកព្រលានយន្តហោះនៅប៉ូលទាំង៣នេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់វិស័យអាកាសចរណ៍ ហើយក៏ជានិមិត្តរូបជាក់ស្ដែងនៃការអភិវឌ្ឍដ៏រីកចម្រើនរបស់កម្ពុជា ហើយជាចលករដ៏ធំមួយនៃការរុញច្រានកំណើនសេដ្ឋកិច្ចជាតិផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ