Connect with us

ព័ត៌មានជាតិ

២ ខែ ដើមឆ្នាំ ២០២៤ ចិនបោះទុនប្រមាណ ៥៤៥ លានដុល្លារ​វិនិយោគ​នៅ​កម្ពុជា

បានផុស

នៅ

វិនិយោគិន​ចិន​នៅតែនាំ​មុខ​គេ​សម្រាប់​ការ​បង្ហូរ​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ ២ ខែ​ដើម​ឆ្នាំ ២០២៤ ​វិនិយោគិន​ចិន​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ ៥៤៥ លាន​ដុល្លារ ស្មើ ៣៩% ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប។ នេះ​បើតាម​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទំហំ​ទុន​វិនិយោគ​មានការ​កើន​ឡើង​យ៉ាង​សម្បើមក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៤ នេះ មាន​​ប្រមាណ​ជាង ១.៣ ប៊ីលានដុល្លារ​អាមេរិក កើនឡើង​ជាង ៥០០% បើធៀប​នឹង​រយៈពេលដូចគ្នា ក្នុងឆ្នាំ​២០២៣ ក្នុងនោះរំហូរវិនិយោគចិន​មានប្រមាណ ៥៤៥ លានដុល្លារ។

លោក ជា វុទ្ធី បានគូសរំលេចថា រំហូរទុនវិនិយោគពីប្រទេស​ចិន​តែងតែ​ឈរនៅលំដាប់លើ​គេ​ដែល​ភាគច្រើន​ប្រមូលផ្តុំ ក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងកសិឧស្សាហកម្ម។

នៅឆ្នាំ២០២៣ ទំហំ​ទុន​វិនិយោគសរុបនៅកម្ពុជាមាន​ប្រមាណ ​៤.៩ ប៊ី​លានដុល្លារអាមេរិក ក្នុង​នោះ​រំហូរទុនវិនិយោគសរុប​ពី​ប្រទេស​ចិន​មានដល់​ទៅ​ប្រមាណ​ជាង ៣ ប៊ីលានដុល្លារអាមេរិក ដែល​រួមចំណែក​ជាងពាក់កណ្តាល (៦៦%) នៃរំហូរទុនវិនិយោគ​សរុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម