Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានស៊ីឈ្នួលបរទេសជិត ៦ម៉ឺននាក់ ស្លាប់ចោលឆ្អឹងនៅ អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញតួលេខថ្មី អំពីទាហានស៊ីឈ្នួលបរទេស ដែលត្រូវសម្លាប់ក្នុងការប្រយុទ្ធឲ្យអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក ដោយបើតាមរបាយការណ៍ ទាហានស៊ីឈ្នួលបរទេសចំនួន១៣ ៣៨៧នាក់ បានធ្វើដំណើរទៅចូលប្រយុទ្ធជួយទីក្រុងកៀវ ហើយក្នុងនោះមានប្រហែល ៥ ៩៦២នាក់ ត្រូវបញ្ជាក់ថា ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ NDTV)

ប៉ូឡូញ ដែលជាអ្នកជិតខាងអ៊ុយក្រែននិងជាអ្នកគាំទ្រខ្លាំងបំផុតមួយក្នុងអំឡុងជម្លោះ គឺជាប្រទេសដែលមានទាហានស៊ីឈ្នួលទៅជួយប្រយុទ្ធឲ្យទីក្រុងកៀវច្រើនជាងគេបំផុត ដោយគិតត្រឹមពេលនេះ មានចំនួន១ ៩៦០នាក់ ហើយក្នុងនោះមាន ១ ៤៩៧នាក់ ត្រូវបាត់បង់ជីវិត។

ទី២គឺ សហរដ្ឋអាមេរិក បានផ្តល់ទាហានស៊ីឈ្នួលប្រមាណ ១ ១១៣នាក់ ហើយក្នុងនោះស្លាប់៤៩១ នាក់ ចំណែកទី៣គឺ ហ្សកហ្ស៊ីដែលផ្តល់ទាហានស៊ីឈ្នួលចំនួន ១០៤២នាក់ ស្លាប់៥៦១នាក់។

(រូបថត៖ TOI)

បន្ទាប់មកទៀតគឺកាណាដា ដែលបានផ្តល់ទាហានស៊ីឈ្នួលចំនួន ១ ០០៥នាក់ ស្លាប់៤៩១នាក់។ ចក្រភពអង់គ្លេស រូម៉ានី ក្រូអាត និងបារាំង ក៏បានចូលរួមចំណែកយ៉ាងច្រើនចំពោះទាហានស៊ីឈ្នួលផងដែរ។

ទោះបីជាទីក្រុងប៉ារីស ប្រកាសគាំទ្រចំពោះទីក្រុងកៀវក៏ដោយ ប៉ុន្តែមានជនជាតិបារាំងត្រឹមតែ ៣៥៦នាក់ប៉ុណ្ណោះដែលបានជ្រើសរើសមកជួយប្រយុទ្ធ ដោយក្នុងនោះមានប្រហែល ១៤៧នាក់ ត្រូវបានសម្លាប់។

(រូបថត៖ GQ)

ទាហានស៊ីឈ្នួលបារាំង ត្រូវគេជឿថា រងគ្រោះអកុសលខ្លាំងជាងគេនៅពាក់កណ្តាលខែមករា ពេលដែលទីតាំងប្រមូលផ្តុំបណ្តោះអាសន្ននៃអ្នកប្រយុទ្ធបរទេសក្នុងទីក្រុង Kharkov ត្រូវរុស្ស៊ីកំណត់គោលដៅ ខណៈយោធាទីក្រុងមូស្គូនិយាយនៅពេលនោះថា ការវាយប្រហារបានសម្លាប់ជនបរទេសជាង៦០នាក់ ភាគច្រើនជាជនជាតិបារាំង។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធ​លើសមរភូមិឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម