ជីវិតកម្សាន្ដ
អ៊ុន សិទ្ធា សោកស្តាយទង្វើស្ត្រីម្នាក់ ប្រមាថធ្ងន់ធ្ងរមកលើមិត្តភ័ក្ដិខ្លួន
តារាសម្តែងលោក អ៊ុន សិទ្ធា បានបង្ហាញការហួសចិត្តជាខ្លាំងចំពោះទង្វើរបស់ស្រ្តីម្នាក់ដែលបានរិះគន់ដោយពាក្យសម្ដីប្រមាថយ៉ាងធ្ងន់ធ្ងរមកលើតារាប្រុសលោក សឿន វីតា ជាមិត្តភ័ក្ដិដ៏ស្និទ្ធស្នាលដែលកំពុងធ្លាក់ខ្លួនក្នុងបំណុលរាប់សែនដុល្លារ។

ជាការពិតណាស់កាលពីថ្មីៗនេះមានស្ត្រីម្នាក់ប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួនចូលទៅធ្វើការបញ្ចេញមតិរិះគន់ និងប្រមាថ កិត្តិយសរបស់លោក សឿន វីតា ដោយស្តីធ្ងន់ៗថា «សាច់ឈាម សុខភាព ល្អម៉ាទំហឹង ហើយនិយាយរកលុយទិញទឹកដោះគោមិនបាន ជំពាក់ថ្លៃពេទ្យទៀតលើកក្រោយគ្រៀវប្រដាប់ទៅ ឈប់បង្កកំណើតទៀតអីមានកូនលំបាកអញ្ចឹងនោះ»។
ប្រតិកម្មចំពោះទង្វើខាងលើនេះលោក អ៊ុន សិទ្ធា ដែលក្នុងនាមជាមិត្តភក្តិដ៏ល្អនិងគ្នាបានចេញមុខការពារ សឿន វីតា ទៅស្ត្រីរូបនោះថា «ណាហើយសម្លាញ់ បើអញចេះទាយ ហើយដឹងពីវាសនាមនុស្ស អញ ទាយឲ្យហែងមុនមិនឲ្យហែងធ្លាក់ខ្លួនជំពាក់គេ ហើយមកវេទនាដល់ប្រពន្ធកូនហែងអ៊ីចឹងទេ រហូតដល់អ៊ុំស្រីនេះឲ្យហែងទៅគ្រៀវប្រដាប់ទៀត»។
លោកអ៊ុន សិទ្ធា បន្តថា បើមនុស្សដឹងពីវាសនានឹងអនាគតមុន គេក៏មិនមកលែងសើចនឹងវាសនាខ្លួនឯងឲ្យមកវេទនាទាំងគ្រួសារអ៊ីចឹងទេអ៊ុំស្រីហើយរឿងគ្រៀវប្រដាប់នេះទៀតសោត បើគ្រៀវហើយមានបាន សងគេរួចអស់ ប្រហែលមិត្តភក្តិខ្ញុំអាស្រម៉ូម សឿន វីតា វាក៏ហ៊ានគ្រៀវដែរ តែវាមិនអាច ហើយបើអាចមែន ក៏ប្រពន្ធវាមិនឲ្យគ្រៀវដែរ យល់ទេអ៊ុំស្រី។ យីអ៊ុំស្រីនេះ មិនជួយចូកចែវ ហើយច្រានឲ្យក្រពើស៊ីថែម ទៀតអស់ទាស់ហ្មង ។

លោក អ៊ុន សិទ្ធា បញ្ជាក់ទៀតថា ចង់សំណូមពរ ឲ្យ ខេម និពន្ធបទ(វាសនាអ្នកមាន)វិញម្តងហើយឲ្យហែងទៅសម្តែងប្តូរវាសនាមកវិញ ជីវិតពិតវាស្តែងចេញមកហើយ ទើបអ្នកនិពន្ធសរសេរចេញជាចម្រៀងនឹងសាច់រឿង(រឿងពិត ប្រឌិតផ្សំ)។ លោកថាខ្ញុំដឹងថា ការសរសេររបស់ខ្ញុំនេះច្បាស់ជាប៉ះ អារម្មណ៍អ៊ុំស្រីហើយហើយបើប៉ះមែនវាក៏មិនខុសអី្វនឹងប៉ះអារម្មណ៍ មិត្តភក្តិខ្ញុំដូចគ្នា ចំពោះខមិនអ៊ុំស្រីសេចក្តីគួរពុំគួរសូមអធ្យាស្រ័យផង។

សូមជម្រាបថា តារាសម្ដែងលោក សឿន វីតា កន្លងមកធ្លាប់បានចេញមកទម្លាយការពិតជុំវិញរឿងរ៉ាវធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យបន្ទាប់ពីលោកលង់ខ្លួនក្នុងបំណុលដោយសារការចាញ់បោក និងជួយអាសាដល់បុគ្គលមួយចំនួនដែលជាមនុស្សស្គាល់រាប់អានគ្នា។ យ៉ាងណាមិញ បច្ចុប្បន្នលោក វីតា បាននិងកំពុងតស៊ូព្យាយាមរកស៊ីលក់ម្ហូប ត្រីសាច់ គ្រប់មុខនៅតាមអនឡាញ ដើម្បីរកលុយដោះបំណុលគេ និងសម្រាប់ផ្គត់ផ្គង់គ្រួសារ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


