ព័ត៌មានជាតិ
កម្ពុជានិងរុស្សី គ្រោងបើកកិច្ចប្រជុំរួមគ្នាពិភាក្សាលើគំរោងវិនិយោគអាទិភាពចំនួន៥នៅកម្ពុជា
កម្ពុជានិងរុស្សីគ្រោងនឹងបើកកិច្ចប្រជុំរួមគ្នាលើកទី២ដើម្បីពិភាក្សានិងជំរុញលើគម្រោងវិនិយោគអាទិភាពចំនួន៥នៅកម្ពុជា។
លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគផ្តល់ដោយសហព័ន្ធរុស្ស៊ី សំដៅត្រៀមរៀបចំកិច្ចប្រជុំលើកទី២ខាងមុខបានឲ្យដឹងថា គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី មានចំនួន 0៥ រួមមាន៖ (១) ផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ (២) ផលិតកម្មតម្លើងរថយន្តដឹកទំនិញម៉ាក KAMAZ និង បណ្តាញផ្តល់សេវាកម្ម (៣) ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង (៤) ការផលិតល្បាយអ៊ីសូឡង់ការពារកម្តៅបានមកពីអង្កាម និងចំបើង និង (៥) ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន។

លោកបានបន្តថា គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ នឹងផ្តល់នូវឱកាសធុរកិច្ចថ្មីសម្រាប់វិស័យឯកជនរបស់ភាគីទាំងពីរក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគខាងលើ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកបានបន្តទៀតថា ម្យ៉ាងវិញតាមរយៈកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ជំរុញគម្រោងវិនិយោគ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ នឹងអាចផ្តល់ឱកាសក្នុងការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ីផងដែរ។
លោកអនុរដ្ឋលេខាធិការបានបន្ថែមថា «ថ្វីត្បិតតែនៅក្នុងបរិការណ៍កូវីដ-១៩ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី នៅតែមានភាពល្អប្រសើរ ។ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ១៥% ពី ៥៥,៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទៅ ៦៣,៨១ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ »៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


