ព័ត៌មានអន្ដរជាតិ
ត្រជាក់ខ្លាំងពេកអាមេរិកពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងកូវីដ
ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាសម្រាប់ការឆ្លើយតបជំងឺកូវីដ ១៩ បាននិយាយកាលពីថ្ងៃសុក្រថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិកបានប៉ះពាល់ដល់ការផ្តល់វ៉ាក់សាំង ៦ លានដូស ។
លោក Andy Slavitt បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋទាំង ៥០ នៅក្នុងប្រទេសបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ។

លោកបាននិយាយថា “វ៉ាក់សាំងចំនួន ៦ លានដូសត្រូវពន្យាពេលការដឹកជញ្ជូនប្រហែល ៣ ថ្ងៃ ហើយរដ្ឋជាច្រើនអាចប្រើប្រាស់វ៉ាក់សាំងមួយចំនួនលើការពន្យាពេលនេះជាមួយនឹងស្តុកដែលមានស្រាប់” ។
ទីប្រឹក្សារូបនេះបានលើកឡើងពីមូលហេតុ ៣ យ៉ាងសម្រាប់ការពន្យារពេលដឹកជញ្ជូននេះ ។ ទីមួយក្រុមហ៊ុនដឹកជញ្ចូនរួមមាន FedEx, UPS, និង McKesson បានប្រឈមមុខនឹងបញ្ហាប្រឈមនានាដោយសារតែកម្មករមិនអាចចូលធ្វើការដើម្បីវេចខ្ចប់ និងដឹកវ៉ាក់សាំង ។
មូលហេតុទី ២ គឺការបិទផ្លូវរវាងកន្លែងផលិតដល់ការចែកចាយ និងដល់មជ្ឈមណ្ឌលដឹកជញ្ជូន ។ ទី ៣ ទីតាំងវ៉ាក់សាំងជាង ២,០០០ កន្លែងស្ថិតក្នុងតំបន់ដែលដាច់ចរន្តអគ្គិសនី ។
លោកបាននិយាយថា “នៅពេលដែលស្ថានភាពអាកាសធាតុមានភាពប្រសើរឡើង យើងនឹងធ្វើការដើម្បីលុបបំបាត់បញ្ហានេះ ។ ក្នុងចំណោមវ៉ាក់សាំង ៦ លាន ក្នុងនោះចំនួន ១.៤ លានដូសត្រូវបានដឹកជញ្ជូនរួចហើយ ហើយយើងរំពឹងថារាល់វ៉ាក់សាំងដែលជាប់គាំងនឹងត្រូវបានដឹកជញ្ជូននៅសប្តាហ៍ក្រោយ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ យោធាអាមេរិកបដិសេធចាក់វ៉ាក់សាំងកូវីដ ១៩
ចុចអាន ៖ អាមេរិកជួបប្រទះកំណត់ត្រាសីតុណ្ហភាពទាបមិនធ្លាប់មានចំនួន ២,០០០ កំណត់ត្រា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


