ព័ត៌មានជាតិ
កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក
កម្មករផ្ទុះការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករ-និយោជិត នៃរោងចក្រ Y & W កំពុងសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅសាលាខណ្ឌដង្កោ។

អ្នកនាង យី សោភា កម្មការិនី នៃរោងចក្រ Y & W បានថ្លែងថា មន្ត្រីសម្របសម្រួលរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ខ្លាំងចំពោះកម្មករទាំងអស់ដែលបានមកបើកប្រាក់នៅសាលាខណ្ឌ។
អ្នកនាង កត់សម្គាល់ឃើញថា ក្រសួង បានរៀបចំពីលំហូរ និងតម្រាយណែនាំបានយ៉ាងល្អ គ្មានឧបសគ្គសម្រាប់ការបើកប្រាក់ឡើយ។ បន្ថែមពីនេះ មន្ត្រី បានគិតគូរលំអិតលើការផ្តល់ទឹកសុទ្ធ ភេសជ្ជៈ និងនំប៉័ង ដើម្បីជួយសម្រួលដល់កម្មករថែមទៀតផង។

ចំណែក លោក សាន វាសនា កម្មករផ្នែកដេរ នៃរោងចក្រ Y & W បានសង្កេតឃើញថា អាជ្ញាធរ ក៏បានរៀបចំរោងកង្ហារ កៅអីអង្គុយ ដើម្បីសម្រួលដល់កម្មករថែមទៀតផង។ សម្រាប់កម្មកររូបនេះ ការយកចិត្តទុកដាក់បែបនេះរបស់ រាជរដ្ឋាភិបាល គឺគួរឱ្យសរសើរណាស់ មិននឹកស្មានដល់។
ដោយឡែក លោក ហ្វា សាលី ដែលជាប្រធានសម្ព័ន្ធសហជីពជាតិ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ រាជរដ្ឋាភិបាល ដែលគិតគូរបានល្អិតល្អន់ និងធ្វើឱ្យដំណើរការ នៃការបើកប្រាក់ឈ្នួលប្រព្រឹត្តទៅដោយរលូន។

ចំពោះការត្រៀមលើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ជូនកម្មករ-និយោជិត នៃរោងចក្រ Y & W នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ បានពង្រាយកម្លាំងសន្តិសុខ មន្ត្រីពេទ្យ ដើម្បីសង្គ្រោះបឋម រថយន្តក្រុងដើម្បីដឹកកម្មករ ការត្រៀមទឹកសុទ្ធ នំប៉័ង ភេសជ្ជៈ ក្នុងគោលបំណងជួយសម្រួលដល់កម្មករ-និយោជិតទាំងអស់ ក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមការបើកថវិកាជូនកម្មករ-និយោជិត នៃរោងចក្រ Y & W ចាប់តាំងពីរសៀលម៉ោង ១ ថ្ងៃសុក្រ ទី ២២ ខែមីនា មក។ ក្នុងនោះ មានកម្មករប្រមាណ ២ ពាន់នាក់ បានទទួលប្រាក់ឈ្នួលរបស់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃសុក្រ ទី ២២ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ