Connect with us

ព័ត៌មានជាតិ

កម្មករ ៦៨៣ នាក់ នៅរោងចក្រ ML ទទួលប្រាក់ឈ្នួល និង ប្រាក់បំណាច់ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ

បានផុស

នៅ

ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមអបអរសាទរដល់កម្មករ-និយោជិត នៃរោងចក្រអិមអិល (ML) ក្នុងខេត្តបន្ទាយមានជ័យ ទាំង ៦៨៣ នាក់ ដែលបានបើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ក្នុងទីតាំងរោងចក្រអិមអិល (ML) ផ្ទាល់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកប្រាក់ឈ្នួល និង អត្ថប្រយោជន៍ នៅថ្ងៃនេះ គឺជាលើកទី ២ ខណៈដែលកម្មករ-និយោជិត បានបើកលើកទី ១ ម្តងហើយ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦។ នេះបើតាម លោក ស៊ុន មេសា ដដែល។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់កម្មករ-និយោជិត មានបំណងចង់ស្វែងរកការងារធ្វើ ឱ្យមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ឬ ទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរង់ចាំទទួល។

ក្រៅពីទទួលប្រាក់ឈ្នួល កម្មករ-និយោជិត នៃរោងចក្រអិមអិល (ML) ក៏អាចដាក់ពាក្យធ្វើការងារភ្លាមៗ ដោយផ្ទាល់ជាមួយរោងចក្រស៊ិនគី អឹភែរឹល ដែលបានចុះទៅផ្តល់ឱកាសការងារផ្ទាល់នៅរោងចក្រអិមអិល (ML) ផ្ទាល់នៅថ្ងៃនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម