ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជាអាចមានផ្គររន្ទះ
នាយកដ្ឋានឧតុនិយមថៃបានព្រមានពីអាកាសធាតុក្តៅខ្លាំង ចាប់ពីថ្ងៃទី២៤ ខែមីនាតទៅនៅតំបន់ភាគខាងជើង និងកណ្តាល ដោយសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ ខណៈនៅទីក្រុងបាងកកអាចមានឱកាសភ្លៀងធ្លាក់ ១០ ភាគរយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ ។

សម្ពាធបរិយាកាសទាបដែលបណ្តាលមកពីកម្ដៅគ្របដណ្តប់តំបន់ខាងលើនៃប្រទេសថៃ នឹងនាំឲ្យមានអាកាសធាតុក្តៅខ្លាំងនៅពេលថ្ងៃត្រង់ ហើយនាយកដ្ឋានក៏បានចេញការបញ្ជាក់ជូនទៅកាន់ប្រជាពលរដ្ឋផងដែរត្រូវថែរក្សាសុខភាព ដែលបណ្ដាលមកពីអាកាសធាតុក្តៅខ្លាំងនេះ ។
ទន្ទឹមនឹងជួបរលកក្ដៅខ្លាំងនៅពេលថ្ងៃត្រង់ ប៉ុន្តែតំបន់ដាច់ស្រយាលមួយចំនួនរបស់ថៃក៏អាចនឹងកើតមានបាតុភូតព្យុះផ្គររន្ទះនៅពេលល្ងាចផងដែរ ដោយសារខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍នាំមកនូវសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង មកគ្របដណ្តប់តំបន់ភាគឦសាន ប៉ែកខ្ពង់រាប កណ្តាល និងភាគខាងកើត ។

នាយកដ្ឋានបានបន្ថែមថា ដូច្នេះសូមប្រជាពលរដ្ឋនៅតំបន់ខាងលើត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតឡើងពីខ្យល់ព្យុះផ្គររន្ទះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ស្របពេលដែលខ្យល់បក់ពីទិសខាងកើត និងអាគ្នេយ៍ដែលគ្របដណ្តប់លើឈូងសមុទ្រថៃ តំបន់ភាគខាងត្បូង និងសមុទ្រ Andaman នឹងបង្កឲ្យមានផ្គររន្ទះផ្សេងមួយទៀតនៅតំបន់មួយចំនួននៃភាគខាងត្បូងប្រទេស ។
ចំណែកនៅឈូងសមុទ្រថៃ និងសមុទ្រ Andaman ជាពិសេសនៅក្នុងតំបន់ដែលកើតមានព្យុះផ្គររន្ទះ រលកកម្ពស់ដែលជាមធ្យមមានប្រហែល ១ ម៉ែត្ររំពឹងថានឹងបោកបក់ខ្ពស់ជាងមុន ខណៈនាយកដ្ឋានថែមទាំងបានព្រមានទៅដល់ប្រជានេសាទក្នុងតំបន់ទាំងនេះផងដែរថា ដាច់ខាតមិនត្រូវចេញទូកក្នុងអំឡុងពេលមានព្យុះផ្គររន្ទះនោះឡើយ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


