ព័ត៌មានអន្ដរជាតិ
កងកម្លាំងអ៊ីស្រាអែល ដកចេញពីមន្ទីរពេទ្យ Al-Shifa ក្រោយឡោមព័ទ្ធ ១៤ថ្ងៃ
ពេលនេះ កងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សា ហើយ បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេល១៤ថ្ងៃ។

អ្នកនាំពាក្យក្រសួងការពារស៊ីវិលហ្គាហ្សាលោក Mahmoud Bassal បានប្រាប់ CNN នៅថ្ងៃចន្ទទី១ខែមេសាថា “ស្ថានភាពគឺអាក្រក់ណាស់។ សាកសពនិងអ្នករបួស នៅរដូករណែល ពេញមន្ទីរពេទ្យ ហើយក៏មានសាកសពកប់នៅទីធ្លាមន្ទីរពេទ្យផងដែរ”។
មានអ្នករបួសជាង៣០នាក់ ត្រូវបានដឹកពី Al-Shifa ទៅកាន់មន្ទីរពេទ្យមួយទៀតឈ្មោះ Al-Ahli Baptist នៅភាគខាងកើតទីក្រុង ហ្គាហ្សា ហើយមន្ទីរពេទ្យត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។

ស្របពេលជាមួយគ្នានោះ ជុំវិញការដកទ័ពនេះ CNN ក៏បានទាក់ទងទៅកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដើម្បីសុំការអត្ថាធិប្បាយដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
សូមបញ្ជាក់ អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការនៅមន្ទីរពេទ្យ Al-Shifa កាលពីថ្ងៃទី១៨ខែមីនា ក្នុងអ្វីដែលខ្លួនហៅថាជា “សកម្មភាពប្រតិបត្តិការច្បាស់លាស់ប្រឆាំងនឹងក្រុមភេរវករ”។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ប្រកាសថា ប្រតិបត្តិការរបស់អ៊ីស្រាអែល នៅមន្ទីរពេទ្យនេះ បានសម្លាប់ភេរវករ២០០នាក់ និងចាប់បានប្រហែល ៥០០នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ផងដែរ។
មន្ទីរពេទ្យ Al-Shifa គឺជាកន្លែងព្យាបាលធំបំផុតនៅក្នុងតំបន់ហ្គាហ្សា ហើយបន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក, យោធាអ៊ីស្រាអែលបានវាយឆ្មក់ចូលមន្ទីរពេទ្យ Al-Shifa និងប្រកាសនៅដើមខែវិច្ឆិកាថា ទីនោះត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាសធ្វើជាមជ្ឈមណ្ឌលបញ្ជាការនិងគ្រប់គ្រង ហើយអាវុធនិងចំណាប់ខ្មាំង ក៏ត្រូវបានទុកនៅទីនោះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា