កីឡា
ក្រុមបាល់ទះនារីតួកគីកាន់តែល្អក្រោយឡើងឈរលេខ១លើលោក
ក្រុមបាល់ទះជម្រើសជាតិនារីតួកគីកំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះនារីពិភពលោកយ៉ាងរឹងមាំ តាំងពីចុងខែកក្កដា ឆ្នាំ២០២៣ ដោយបានទម្លាក់ក្រុមបាល់ទះនារីសហរដ្ឋអាមេរិកឲ្យធ្លាក់ទៅលេខ២វិញ។

គិតចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមបាល់ទះនារីតួកគី មិនដែលចាញ់សោះ ដោយ២២ប្រកួតចុងក្រោយពួកគេឈ្នះទាំងអស់ និងរកបានពិន្ទុសរុប៧៦.៣៧។ មើលតារាងចំណាត់ថ្នាក់បាល់ទះនារីពិភពលោក គិតត្រឹមខែមេសា ឆ្នាំ២០២៤ ក្រុមបាល់ទះនារីតួកគី កំពុងឈរនៅលេខ១ មាន៣៩៧.៤៦ពិន្ទុ នាំមុខក្រុមលេខ២សហរដ្ឋអាមេរិក៣៨.៦២ពិន្ទុ។
ក្រុមនារីតួកគី កំពុងត្រូវបានចាត់ទុកជាក្រុមជម្រើសជាតិនារីដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក និងត្រូវបានដាក់រហស្សនាម «Filenin Sultanları» ចាប់តាំងការប្រកួតបាល់ទះជើងឯកនារីអឺរ៉ុប ក្នុងឆ្នាំ២០០៣ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។

គិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងតាំងពីឆ្នាំ១៩៣៦ មកទល់បច្ចុប្បន្ន ពួកគេបានទទួលសមិទ្ធផលធំៗជាច្រើនរួមមាន៖
- ឈ្នះមេដាយមាស១ ពីការប្រកួតបាល់ទះនារីជើងឯកពិភពលោក FIVB Volleyball Women’s World Cup ឆ្នាំ២០២៣
- ឈ្នះមេដាយមាស១ ប្រាក់១ និងសំរិទ្ធ១ ក្នុងលីគបាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League
- ឈ្នះមេដាយសំរិទ្ធ១ ក្នុងពានរង្វាន់ FIVB Volleyball World Grand Prix
- ឈ្នះមេដាយមាស១ ប្រាក់២ និងសំរិទ្ធ៣ ក្នុងជើងឯកបាល់ទះនារីអឺរ៉ុប Women’s European Volleyball Championship
- ឈ្នះមេដាយមាស១ ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអឺរ៉ុប European Games
- ឈ្នះមេដាយមាស១ ប្រាក់៣ និងសំរិទ្ធ១ ក្នុងលីគបាល់ទះអឺរ៉ុប Women’s European Volleyball League
- ឈ្នះមេដាយមាស១ និងសំរិទ្ធ២ ក្នុងពានរង្វាន់ Montreux Volley Masters
- ឈ្នះមេដាយមាស១ ប្រាក់៧ និងសំរិទ្ធ៣ ក្នុងព្រឹត្តិការណ៍កីឡា Volleyball at the Mediterranean Games

ក្រោយចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំង៨ ក្រុមបាល់ទះនារីតួកគីប្រមូលបានមេដាយសរុប៣១គ្រឿង។ នេះជាកត្តារុញច្រានឲ្យពួកគេក្លាយជាក្រុមបាល់ទះនារីកំពូលលើលោកនាពេលបច្ចុប្បន្ន។ ពួកគេកំពុងដាក់ក្តីរំពឹងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង នាពេលខាងមុខ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


