ព័ត៌មានជាតិ
សម្ដេចធិបតី ថា សាលារៀន ដើរតួនាទីសំខាន់ជាអង្គភាពផ្ដល់សេវាសាធារណៈក្នុងការបង្រៀន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលារៀន ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអង្គភាពផ្ដល់សេវាសាធារណៈប្រកបដោយទំនុលខុសត្រូវក្នុងការបង្រៀន និងផ្ដល់ចំណេះវិជ្ជា។
សម្ដេចធិបតីបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអបរ់ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដូច្នេះថា៖ «ជាការពិតណាស់ សាលារៀន គឺជាអង្គភាពផ្ដល់សេវាសាធារណៈ ដែលនៅជិតប្រជាពលរដ្ឋ ហើយសាលារៀន ត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្រៀន រៀន និងផ្ដល់វិជ្ជាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប»។
ហេតុដូច្នេះ ការគ្រប់គ្រងសាលារៀន ត្រូវទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូលផ្ដុំ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសសហគមន៍ អាណាព្យាបាល ឬមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ដង់ដារសាលារៀនគំរូ។ នេះជាថ្លែងបន្ថែមរបស់សម្ដេច ហ៊ុន ម៉ាណែត។
សម្ដេចធិបតី ក៏បានប្រកាសគាំទ្រចំពោះការវាយតម្លៃរបស់ក្រសួងអប់រំ ទៅលើសាលារៀនទាំង៣កម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលាគំរូទាំង១២០ ក្នុងដំណាក់កាលដំបូងនេះ។ ក្នុងន័យនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការវាយតម្លៃសាលារៀនគំរូ គឺការទទួលស្គាល់សមិទ្ធផលសាលារៀន លទ្ធផលសិក្សារបស់សិស្សខ្ពស់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ទៅជាសាលារៀនដែលជាប់ចំណាត់ថ្នាក់អង្គភាពផ្ដល់សេវាសាធារណៈល្អ សាលារៀនស្អាត គ្រូល្អ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
KPT+២ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ចរាចរណ៍៥ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវប្របមាត់ព្រែកពីគល់ស្ពានថ្មីដល់ស្ពានចាស់ រួមជាមួយសួនកម្សាន្ត និងលេចរូបរាងឆាប់ៗក្នុងខេត្តកំពត