ព័ត៌មានអន្ដរជាតិ
អន្ទង់រាប់ពាន់ក្បាល ងាប់យ៉ាងអាថ៌កំបាំងនៅ នូវែលសេឡង់
ប្រទេសនូវែលសេឡង់ កើតចម្ងល់យ៉ាងខ្លាំង ហើយពេលនេះកំពុងស៊ើបអង្កេត ករណីដែលសត្វអន្ទង់៣៥០០ក្បាល ងាប់យ៉ាងអាថ៌កំបាំងបំផុត ក្នុងប្រឡាយទឹក Kauritutahi នៅកោះភាគខាងជើងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo កាលពីថ្ងៃចន្ទទី១ខែមេសា។
នេះជាការងាប់សត្វអន្ទង់ទ្រង់ទ្រាយធំលើកទីពីរនៅប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ២០២៤ ខណៈលើកមុន ករណីបែបនេះកើតឡើងក្នុងទីក្រុង Mataura នៃតំបន់ Southland កាលពីខែកុម្ភៈ។

ត្បិតអីករណីនៅ Mataura ពេលនោះ ត្រូវបានគេសន្មត់ថា បណ្តាលមកពីសារធាតុពុលក្នុងទឹកក៏ដោយ ប៉ុន្តែករណីកើតឡើងនៅ Kauritutahi ពេលនេះ មិនត្រូវបានគេដឹងច្បាស់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ បានដាក់ការសង្ស័យថា វាអាចបណ្តាមកពីព្រឹត្តិការណ៍ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។
យោងតាមវិទ្យាស្ថានជាតិនៃការស្រាវជ្រាវទឹកនិងបរិយាកាសរបស់ប្រទេសនូវែលសេឡង់, តាមធម្មតា អន្ទង់តែងបម្លាស់ទីចាប់ពីចន្លោះចុងខែវិច្ឆិកាដល់ដើមខែមីនា នៅពេលសីតុណ្ហភាពឡើងកើនដល់ប្រហែល១៦អង្សាសេ។
ពេលនោះហើយ សត្វអន្ទង់ ចាប់ផ្តើមលូតលាស់កាន់តែធំ ប៉ុន្តែដោយសារបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា នៅកន្លែងផ្សេងក៏មានសត្វអន្ទង់រាប់ពាន់ក្បាលងាប់ក្នុងប្រឡាយទឹក សម្បូរដោយសារ៉ាយ ដែលឡើងក្តៅដោយសារបម្រែបម្រួលអាកាសធាតុផងដែរនោះ ទើបពួកគេទាញការសន្និដ្ឋានថា ករណីនៅនូវែលសេឡង់នេះ ក៏មិនខុសគ្នាដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកនាំពាក្យ៖ កម្ពុជា នឹងនាំចេញបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ទៅទីផ្សារចិនឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


