Connect with us

ព័ត៌មានអន្ដរជាតិ

ភាសាជិត ២,៥០០ ប្រឈមការផុតរលត់ពីពិភពលោក

បានផុស

នៅ

មន្ត្រីទួរគីនៅអង្គការ UNESCO បាននិយាយកាលពីថ្ងៃអាទិត្យថា ភាសាជិត ២,៥០០ ភាសានៅទូទាំងពិភពលោកកំពុងប្រឈមនឹងការផុតរលត់ ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារ Anadolu លោក Ocal Oguz ប្រធានគណៈកម្មាធិការជាតិទួរគីសម្រាប់អង្គការ UNESCO បាននិយាយថា “ភាសាជិត ៧,០០០ ភាសាត្រូវបាននិយាយទូទាំងពិភពលោក” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “ក្នុងចំណោមភាសាទាំងនេះជិត ២,៥០០ ភាសាប្រឈមមុខនឹងការបាត់បង់ ពីព្រោះចំនួនអ្នកនិយាយភាសាទាំងនោះគឺទាបណាស់ ។ យោងតាមស្ថិតិ និងការចងក្រងទិន្នន័យ ភាសាមួយក្នុងចំណោមភាសាទាំងនេះត្រូវបាត់រាល់ ១៥ ថ្ងៃម្តង” ។

លោកបន្តថា “គ្រោះថ្នាក់ និងការបាត់ខ្លួននៃភាសាបានកើនឡើងនៅក្នុងទសវត្សថ្មីៗនេះដោយសារតែការផ្លាស់ប្តូរសង្គម នយោបាយ និងសេដ្ឋកិច្ចនៅលើពិភពលោក” ។

ទន្ទឹមនោះលោក Oguz ក៏បានបញ្ជាក់ផងដែរថា ជាង ២៥០ ភាសាបានបាត់ខ្លួនចាប់តាំងពីឆ្នាំ ១៩៥០ ។ លោកបានបន្ថែមទៀតថា យោងទៅតាមអង្គការ UNESCO ភាសាគួរតែត្រូវបាននិយាយដោយមនុស្សយ៉ាងតិច ១០,០០០ នាក់ដើម្បីធានាបាននូវទំនាក់ទំនងរបស់ក្រុមមនុស្ស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មានប្រទេស និងដែនដីប៉ុន្មានហើយទទួលការចាក់វ៉ាក់សាំងកូវីដ

ចុចអាន ៖ ពិភពលោកកំពុងប្រឈមនឹងមហន្តរាយសីតុណ្ហភាពកើនឡើងនៅសតវត្សរ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម