ព័ត៌មានអន្ដរជាតិ
មានប្រទេស និងដែនដីប៉ុន្មានហើយទទួលការចាក់វ៉ាក់សាំងកូវីដ
គេហទំព័រមួយដែលដំណើរការដោយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Oxford បង្ហាញថា រហូតមកដល់ពេលនេះការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមនៅក្នុងប្រទេស និងដែនដីយ៉ាងតិចចំនួន ៧០ ។
គេហទំព័រដែលប្រើប្រាស់ទិន្នន័យពីរដ្ឋាភិបាលជាតិ និងប្រភពដទៃទៀតនិយាយថា យ៉ាងហោចណាស់មានវ៉ាក់សាំងចំនួន ៧ ប្រភេទកំពុងប្រើប្រាស់នៅជុំវិញពិភពលោក ។

យោងតាមគេហទំព័រដដែលបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃពុធនេះវ៉ាក់សាំងកូវីដ ១៩ ប្រហែល ១៧៨ លានដូសត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក ។
គេហទំព័រនេះក៏បាននិយាយផងដែរថា ប្រជាជនប្រមាណ ៩១.៥៧ លាននាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ។

ក្នុងនោះសហរដ្ឋអាមេរិកទទួលបានការចាក់វ៉ាក់សាំងខ្ពស់បំផុតគឺ ៥២.៨៨ លានដូស ។ បន្ទាប់មកទៀតគឺប្រទេសចិនមានចំនួន ៤០.៥២ លានដូស ចក្រភពអង់គ្លេសមាន ១៥.៨៤ លានដូស ឥណ្ឌាមាន ៨.៧២ លានដូស និងអ៊ីស្រាអែល ៦.៦ លានដូស ។
គេហទំព័រនេះនិយាយថា អ៊ីស្រាអែលមានអត្រាចាក់វ៉ាក់សាំងការពារច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈមាន ៤៦.១ ភាគរយនៃប្រជាជនរបស់ខ្លួនបានទទួលការចាក់ថ្នាំបង្ការ ។ អត្រានេះគឺស្មើ ២២.៥ ភាគរយសម្រាប់ចក្រភពអង់គ្លេស និង ១១.៥ ភាគរយសម្រាប់សហរដ្ឋអាមេរិក ហើយវាមានប្រមាណជា ១ ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនពិភពលោកត្រូវបានចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


