ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រារាំង ប៉ាឡេស្ទីន មិនឲ្យរៀបផែនការធ្វើឃាតរដ្ឋមន្ត្រីសន្តិសុខជាតិ
អ៊ីស្រាអែលបានរារាំងផែនការរបស់ប៉ាឡេស្ទីនពីការធ្វើឃាតរដ្ឋមន្ត្រីសន្តិសុខជាតិរបស់ប្រទេសគឺលោក Itamar Ben Gvir ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៥ ខែមេសានេះ ។

ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet បាននិយាយថា នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយប៉ូលិស និងកងទ័ពអ៊ីស្រាអែល មនុស្ស ១១នាក់ រួមទាំងពលរដ្ឋប៉ាឡេស្ទីន ៧ នាក់ ត្រូវបានចាប់ខ្លួន ហើយនៅក្នុងប្រតិបត្តិការណ៍នេះទៀតសោត បានបង្ក្រាបភេរវករដែលកំពុងរៀបចំការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសប្រឆាំងនឹងរដ្ឋមន្ត្រី Itamar Ben Gvir ខណៈដែលជនសង្ស័យមានគម្រោងធ្វើឃាតលោកជាមួយនឹងគ្រាប់រ៉ុកកែត ។

គួរបញ្ជាក់ថា លោក Ben Gvir ដែលជាប្រធានគណបក្សអំណាចជនជាតិជ្វីហ្វ គឺជាអ្នកវោហាសាស្ត្រដ៏ខ្លាំងក្លាមួយរូបប្រឆាំងនឹងប៉ាឡេស្ទីន ។ កាលពីខែកុម្ភៈ លោកបានអំពាវនាវឲ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ជាពិសេសការមិនអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនចូលទៅក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីបួងសួងក្នុងអំឡុងបុណ្យរ៉ាម៉ាដន ខណៈមូលហេតុនេះហើយដែលជាដើមចមធ្វើឲ្យមានការរៀបចំគម្រោងធ្វើឃាតលោក ។
ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលបាននិងកំពុងបន្តធ្វើការវាយលុកតាមផ្លូវអាកាស និងតាមដីគោកដោយឥតឈប់ឈរផងដែរ ដោយបានសម្លាប់មនុស្សរាន់ម៉ឺននាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


