ជីវិតកម្សាន្ដ
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
កូនស្រីពៅរបស់តារាសម្ដែងហុងកុង Michael Wong គឺ Irisa តែងតែជាបុគ្គលបំផ្ទុះនៅរូបភាពសិចស៊ីអួតទស្សនិកជនជានិច្ច។ ជារឿយៗនាងក៏មិនដែលខ្មាស់អៀនក្នុងការអួតអំពីទ្រព្យសម្បត្តិដ៏សម្បើមរបស់ខ្លួន នៅលើ Instagram ផ្ទាល់ខ្លួនផងដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ Michael ជាឪពុក ធ្លាប់បានសារភាពថា គាត់មិនចូលចិត្តការចែករំលែករបស់កូនស្រីដែលបង្ហាញរូបថតនៅលើអ៊ីនធឺណិត។ ជាពិសេសនាងតែងតែបង្ហោះរូបអាក្រាតកាយលើ IG កាលពីឆ្នាំមុនធ្លាប់កក្រើកម្ដងរួចទៅហើយ។

ថ្វីបើយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍មុននេះ តារាសម្ដែងហុងកុង Michael Wong បានចែករំលែកថា “ខ្ញុំមិនមើលរូបថតរបស់នាងទៀតទេ ខ្ញុំទុកឲ្យនាងទទួលខុសត្រូវខ្លួនឯង ខ្ញុំគិតថានាងមិនអីទេ! ខ្ញុំជឿជាក់ថា កូនរបស់ខ្ញុំដឹងពីអ្វីដែលពួកគេកំពុងធ្វើ។ រូបថតដែលពួកគេថតគឺពិតជាស្អាតណាស់”។
ដោយឡែក កាលពីពេលថ្មីៗផងដែរ Irisa បានបង្ករការភ្ញាក់ផ្អើលសារជាថ្មី ពេលដែលនាងចែករំលែករូបថត២សន្លឹក នៅលើ IG ផ្ទាល់ខ្លួនរបស់នាង។ រូបទីមួយគឺការថតរូប Selfie ដែលបង្ហាញនូវទឹកមុខមាំទាំ ចំណែករូបថតទីពីរ គឺជារូបថតសែលហ្វីបង្ហាញថា Irisa បានប្រើដៃបិទបាំងដើមទ្រូងមួយ។ ចំណែកសុដន់ម្ខាងទៀត នាងបានបិទស្ទីគ័រ Kuromi លើវាតែប៉ុណ្ណោះ។

ក្រោយមក រូបភាពរបស់នាងបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ដល់ថ្នាក់អ្នកលេងអ៊ីនធឺណិតស្រឡាំងកាំងចំពោះរូបថតបែបនេះសារជាថ្មី។ សូម្បីតែម្តាយរបស់នាង Janet និងបងស្រី Kayla បានដាក់សញ្ញាបេះដូង និងបញ្ចេញ emojis នៅក្នុងមតិយោបល់រៀងៗខ្លួន។ ចំពោះ Michael ជាឪពុកពេលនេះគាត់អាចយល់ស្របជាងរាល់លើក ហើយក៏ជាសញ្ញាមួយថា បើកភ្លើងខៀវឲ្យកូនស្រីបញ្ចេញរូបអាក្រាតកាយជាសាធារណៈ។
ទោះយ៉ាងណាក៏ដោយ ការបង្ហោះរូបភាពអាក្រាតកាយពីកូនស្រីពៅរបស់តារាសម្ដែងហុងកុង Michael Wong មិនមែនជារឿងថ្មីស្រឡាងសម្រាប់មហាជនឬបណ្ដាញអ៉ិនធើណេតឡើយ។ កាលពីឆ្នាំ ខែមេសា ឆ្នាំមុន Irisa ធ្លាប់ឲ្យឪពុកមានការខឹងសម្បារយ៉ាងខ្លាំង ដែលហ៊ានបង្ហោះរូបភាពស្រាតបង្អួតភ្នែកប្រុសៗ។ ពេលនោះលោកបាននិយាយថា មានរឿងខ្លះដែលមានតែបុរសទេដែលយល់។ បុរសដឹងពីអ្វីដែលបុរសផ្សេងទៀតកំពុងសម្លឹងមើល ហើយនៅពេលដែលនោះជាកូនស្រី អ្នកមានអារម្មណ៍មិនល្អទេ នេះជាករណីសម្រាប់ឪពុកគ្រប់គ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពដ៏កម្រ កូនស្រី Angelina និង Brad Pitt បង្ហាញមុខជាសាធារណៈជុំគ្រួសារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


