ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ចេញមុខធានាការពារអ៊ីស្រាអែល បើអ៊ីរ៉ង់ ហ៊ានវាយប្រហារ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរឹងដូចដែកថែបរបស់អាមេរិក ដើម្បីការពារអ៊ីស្រាអែល ក្នុងករណីសម្ព័ន្ធមិត្តមួយនេះ ត្រូវវាយប្រហារដោយអ៊ីរ៉ង់ឬចចលនាប្រដាប់អាវុធដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។

តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃព្រហស្បតិ៍ទី១១ខែមេសា ប្រធានាធិបតីអាមេរិក បានបង្ហាញក្តីបារម្ភជាពិសេសថា អ៊ីរ៉ង់កំពុងគំរាមសងសឹកមិនញញើតដៃ ប្រឆាំងអ៊ីស្រាអែលចំពោះការវាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីប្រទេសស៊ីរី កាលពីរាត្រីថ្ងៃទី១ខែមេសា។
ក្នុងសន្និសីទកាសែតនៅខាងក្រៅជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នាទីក្រុងវ៉ាស៊ីនតោន, លោក បៃដិន អះអាងថា “ខ្ញុំបានបញ្ជាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ថា សហរដ្ឋអាមេរិក នៅតែរក្សាការប្តេជ្ញាចិត្តរឹងដូចដែកថែប ចំពោះសន្តិសុខរបស់អ៊ីស្រាអែល ប្រឆាំងរាល់ការគំរាមកំហែងពី អ៊ីរ៉ង់ និងកងកម្លាំងដែលខ្លួនគាំទ្រ”។

ថ្មីៗនេះ អ៊ីរ៉ង់បានគំរាមមិនដាច់ពីមាត់សងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយឆ្មក់លើស្ថានកុងស៊ុលនៅទីក្រុងដាម៉ាស ដែលបានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ចំនួន៧នាក់ រួមទាំងមេទ័ពកំពូលមួយរូបឈ្មោះ Mohammad Reza Zahedi ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល មិនទទួលស្គាល់ថា នេះជាទង្វើរបស់ខ្លួនឡើយ។
ក្នុងជំនួបជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad កាលពីថ្ងៃទី៨ខែមេសា, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានប្រកាសថា ប្រទេសនេះនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើអ៊ីស្រាអែល ខណៈមុននេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បញ្ជាក់ដែរថា ការដាក់ទណ្ឌកម្មប្រឆាំងអ៊ីស្រាអែល គឺចៀសមិនរួចឡើយ។

ជុំវិញរឿងនេះ យោងតាមមន្ត្រីយោធាអ៊ីស្រាអែលបានបញ្ជាក់ច្បាស់ៗទៅទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ថា ទីក្រុងតេហេរ៉ង់ នឹងបើកការសងសឹករដ្ឋាភិបាលអ៊ីស្រាអែល ក្រោយថ្ងៃទី១២ ខែមេសាខាងមុខនេះឯង។
អ៊ីស្រាអែលប៉ាន់ស្មានទៀតថា ឥឡូវនេះការសងសឹករបស់អ៊ីរ៉ង់ មិនទាន់អាចកើតឡើងបានឡើយ ប៉ុន្តែអ្វីៗអាចប្រែប្រួល រហូតដល់ចប់ពិធីបុណ្យ Eid ហើយការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ ច្បាស់ណាស់នឹងកំណត់គោលដៅលើយោធាឬទីតាំងយុទ្ធសាស្ត្រ ជាក់ជាមិនខាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ អួតមានមីស៊ីល៨ប្រភេទ អាចកម្ទេច អ៊ីស្រាអែល បាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


