ព័ត៌មានជាតិ
សង្ក្រាន្តថ្ងៃទី៤ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ចាម មានភ្ញៀវទេសចរជិត ២លាន
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តថ្ងៃទី៤ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ និងពលរដ្ឋដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៩១៨.០៧៣នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១.៩១២.៧២២នាក់ និងភ្ញៀវបរទេស មានចំនួន ១៥៨នាក់។ នេះបើតាមរបាយការណ៍របស់លោក ស៊ាន សុន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់ថាចំនួនភ្ញៀវទាំងនោះ គឺបានមកកាន់ខេត្តកំពង់ចាម នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ដែលក្នុងនោះមាន រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៣.៧៧៥នាក់។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១.១២០នាក់។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ២.៩៦៤នាក់។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១០០នាក់ ភ្ញៀវបរទេសចំនួន ១៦នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៥៦០នាក់។ រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៤២០នាក់។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ២១៦នាក់។ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៧.០៣៤នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៨០នាក់ ។

ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៧៦៣.១០៥នាក់ ភ្ញៀវបរទេស មានចំនួន ២៨នាក់ ។ ភ្ញៀវមកចូលរួមទស្សនាការប្រគំតន្ត្រី មានចំនួន ២០.៧៥៩នាក់ ។ ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១.១០២.៣៩៩នាក់ ។ ចំពោះ ភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៥.៣១៥នាក់ និងភ្ញៀវបរទេស មានចំនួន ៥៥នាក់ ។

ដោយឡែក ជុំវិញបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទី៤ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅតាមមូលដ្ឋានយ៉ាងហ្មត់ចត់ ធ្វើយ៉ាងណាបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋទូទៅមកលេងកំសាន្ត នៅគ្រប់ទីកន្លែង៕
អត្ថបទ ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


