ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី រៀបចំកែលម្អជុំវិញមាត់បឹងកន្សែងឲ្យមានសោភណភាពស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ
រមណីយដ្ឋានបឹងកន្សែងនៅចំកណ្តាលក្រុងបានលុង ជាយូរលុងដូនតាមកហើយនោះ ឥឡូវបានប្រែក្លាយមុខមាត់ថ្មី ខណៈលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានខំប្រឹងប្រែង និងយកចិត្តទុកដាក់ រៀបចំបឹងកន្សែង ឈូសឆាយមួយចំហៀងមាត់បឹង និងស្តារដើម្បីឲ្យមានជម្រៅទឹកជ្រៅជាងមុន និងឱ្យមានសោភណភាពស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

ក្នុងការរៀបចំនេះ បានធ្វើការចាក់ដីបន្ថែម នៅមាត់បឹងឈាងខាងជើង ឲ្យបានធំទូលាយជាងមុន ដោយសម្រួលក្នុងការហាត់ប្រាណទៅមកដល់ប្រជាពលរដ្ឋ មិនចាំបាច់ហាត់ប្រាណនៅលើផ្លូវចាក់បេតុងនោះឡើយ ខ្លាចមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺហាត់ប្រាណនៅក្បែរសួរច្បារចៀសវាងមានហានិភ័យដល់អ្នកហាត់ប្រាណ។
ការរៀបចំកែលម្អដាក់សួនច្បារនៅជុំវិញមាត់បឹងកន្សែងនេះ ឱ្យមានសោភណភាពស្អាតល្អជាងមុន មួយផ្នែកទៀត នៅទល់មុខសណ្ឋាគារទេរូ និងរៀបចំដាក់ដំរីមួយគូ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលបងប្អូនចង់មកថតទុកជាអនុស្សាវរីយ៍ ជាមួយនិងក្រុមគ្រួសារ ឬសាច់ញាតិ។

លោក ញ៉ែម សំអឿន បានបញ្ជាក់ថា លោកនឹងរៀបចំដាក់បង្គន់អនាម័យចំនួន ៦បន្ទប់ ក្នុងនោះមានប្រុស ៣បន្ទប់ និងស្រី ៣បន្ទប់ ធ្វើនៅជ្រុងខាងក្រោយនៃមន្ទីរសុខាភិបាល ដោយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកដើរលេងកម្សាន្ត រកកន្លែងបង្គន់អនាម័យគ្មាននោះ ទើបលោកបានរៀបចំបង្គន់អនាម័យ ដើម្បីសម្រួលឲ្យបងប្អូនដែលមកទស្សនាដើរលេងកម្សាន្ត នៅក្នុងខេត្តរតនគិរី។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងការរៀបចំនៅជុំវិញរមណីយដ្ឋានបឹងកន្សែងនេះ មិនមែនជាថវិការបស់រដ្ឋនោះទេ គឺថវិការបស់លោកផ្ទាល់ និងថវិកាអភិបាលរងខេត្តមួយចំនួន រួមទាំងមន្ទីរជុំវិញខេត្ត ព្រមទាំងសប្បុរសជន ដែលបានជួយឧបត្ថម្ភបន្តិចបន្តួចផងដែរ។ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានបឹងកន្សែងនេះ កាន់តែមានសម្រស់ស្រស់ស្អាតជាងមុន ហើយមានសួនច្បារនៅជុំវិញមាត់បឹង ដែលបងប្អូនចង់មកហាត់ប្រាណ នៅទីនេះងាយស្រួលមិនមានគ្រោះថ្នាក់។

គួរបញ្ជាក់ថា ចាប់តាំងពីលោកឡើងកាន់ជាអភិបាលខេត្តរតនគិរី សង្កេតឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវចាក់បេតុងនៅក្នុងក្រុងបានលុង សម្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរចេញចូល។ មិនតែប៉ុណ្ណោះ វិមានឯករាជ្យបច្ចុប្បន្នកំពុងតែសាងសង់បានចំនួន៧០% ហើយ ដែលមានទីតាំងនៅដីព្រលានយន្តហោះចាស់។ នៅក្បែរវិមានឯករាជ្យនោះទៀតសោត អាជ្ញាធរខេត្តនឹងរៀបចំគម្រោងសាងសង់សាលាខេត្ត និងមន្ទីរសុខាភិបាលទៅដាក់នៅដីព្រលានយន្តហោះនាពេលឆាប់ៗខាងមុខផងដែរ៕

ដោយ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់