Connect with us

សេដ្ឋកិច្ច

បញ្ហាកង្វះដើមទុនកំពុងបង្កការលំបាកដល់​ក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម

បានផុស

នៅ

ទីក្រុងហាណូយ៖ ក្រុមហ៊ុន​សំណង់​ក្នុង​ស្រុករបស់វៀតណាម​​​នឹង​បន្ត​ប្រឈម​ការ​លំបាកនៅ​ក្នុង​ត្រីមាស​ទីពីរ​នៃ​ឆ្នាំ​នេះ​ជាមួយ​នឹងការ​កង្វះ​ដើមទុន​ដែល​ជា​បញ្ហា​ចម្បង​បំផុត​របស់​ពួកគេ​។ ​នេះបើយោងតាមសារព័ត៌មាន VNA របស់វៀតណាម។  

សារព័ត៌មាន VNA  បានគូសបញ្ចាក់ថា យោងតាមការស្ទង់មតិ មានក្រុមហ៊ុនរហូតដល់ ៤២,២ ភាគរយ ​បាននិយាយថាពួកគេបានជួបការលំបាកបន្ថែមទៀតនៅក្នុងតីមាសទី១ ខណៈដែរអត្រា ៤១,៥ ភាគរយបានលើកឡើងថាប្រតិបត្តិការអាជីវកម្មរបស់ពួកគេមានស្ថេរភាព ចំណែកឯ ១៦,៥ ភាគរយ បង្ហាញថាអាជីវកម្មរបស់ពួកគេមានសភាពកាន់តែប្រសើរនៅក្នុងត្រីមាសទី១កន្លងទៅនេះ។

សម្រាប់ត្រីមាសទី២ គឺមានអាជីវកម្ម​ប្រមាណ២៧,១ ភាគរយរំពឹងថាប្រតិបត្តិការអាជីវកម្មរបស់ពួកគេនឹងមានការលំបាកជាងមុន ខណៈដែរ ចំនួន៤០,៧ភាគរយរំពឹងថាអាជីវកម្មមានស្ថេរភាព និង​៣៣,២ ភាគរយបានព្យាករណ៍ពីដំណើរការអាជីវកម្មកាន់តែប្រសើរបើប្រៀបធៀបទៅនឹងត្រីមាសទី១ ។

ស្ថិតក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ននេះ សហគ្រាសចំនួន​៤៦,៤ ភាគរយបានអំពាវនាវឱ្យមានការគាំទ្រដើមទុន ដូចជាកម្ចីប្រកបដោយភាពអនុគ្រោះ នីតិវិធីផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួល និងលឿនជាងមុន និងកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចី។

ទន្ទឹមនឹងនេះដែរ ចំនួន ៤៤,៣ ភាគរយបានស្នើសុំឱ្យផ្តល់ជំនួយវត្ថុធាតុដើមដូចជាការធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើម ខណៈដែរ ចំនួន​ ៣៨,៣ ភាគរយរំពឹងថាព័ត៌មានដេញថ្លៃនឹងកាន់តែបើកចំហ និងមានតម្លាភាព និងចំនួន ៣២,៩ ភាគរយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនកំណែទម្រង់រដ្ឋបាល។

ការស្ទាបស្ទង់មតិរបស់របាយការណ៍វៀតណាមក៏បានបង្ហាញផងដែរថា ៥៥,៦ ភាគរយនៃសហគ្រាសសំណង់ជួបប្រទះនឹងការលំបាកទាក់ទងនឹងដើមទុន ។ ឥណទានរបស់ធនាគារត្រូវបានពង្រីក ហើយអត្រាការប្រាក់បានថយចុះ ប៉ុន្តែក្រុមហ៊ុនសំណង់ ជាពិសេសខ្នាតតូច និងមធ្យម នៅតែជួបការលំបាកក្នុងការទទួលបានប្រាក់កម្ចី ដោយសារលក្ខខណ្ឌហិរញ្ញវត្ថុរបស់ពួកគេមិនបានបំពេញតាមតម្រូវការរបស់ធនាគារពាណិជ្ជ។

អ្នកជំនាញបានលើកឡើងថា ដើម្បីសម្រាលការលំបាកក្នុងឧស្សាហកម្មសំណង់ ចាំបាច់ត្រូវដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា ការកាត់បន្ថយថ្លៃដើម ធ្វើអោយប្រសើរឡើងនូវការប្រកួតប្រជែង​ និងធ្វើឱ្យការវិនិយោគ និងបរិយាកាសអាជីវកម្មកាន់តែប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម