ព័ត៌មានជាតិ
ពលរដ្ឋព្រួយបារម្ភចំពោះការសាងសង់សំណង់ខ្ពស់ពេកនៅក្បែរដងស្ទឹង
សំណង់រឹងមួយកន្លែងដែលត្រូវបានការិយាល័យជំនាញចុះផ្អាកការសាងសង់អស់មួយរយៈរួចមក ឥឡូវកំពុងដំណើរការឡើងវិញជាធម្មតា ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរខាងព្រួយបារម្ភអំពីសុខសុវត្ថិភាព ព្រោះទីតាំងសាងសង់ជាដីស្ថិតនៅជាប់ដងស្ទឹងសង្កែ បើទោះបីជាសំណង់នេះមានច្បាប់ត្រឹមត្រូវក៏ដោយ។

គួរបញ្ជាក់ថា សំណង់រឹងដែលបច្ចុប្បន្នមានកម្ពស់ ៦ ជាន់នោះ ត្រូវបានកម្លាំងការិយាល័យជំនាញចុះផ្អាកការសាងសង់ជាបណ្ដោះអាសន្នកាលពីអំឡុងខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ។ យ៉ាងណាមិញ ស្រាប់តែបច្ចុប្បន្នគេសង្កេតឃើញថា សំណង់មួយនេះកំពុងដំណើរការឡើងវិញយ៉ាងរលូន និងកំពុងបន្តបន្ថែមជាន់ទី ៧ និងជាន់ទី ៨ ទៅលើទៀត។
កាលពីព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ នេះ កម្ពុជាថ្មី បានធ្វើការសាកសួរទៅមន្ត្រីជំនាញមួយចំនួនដើម្បីចង់ដឹងថា តើការសាងសង់នេះមានច្បាប់ដែរឬទេ ព្រោះជាដីនៅជាប់នឹងដងស្ទឹងសង្កែ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឆ្លើយតបជាមួយ កម្ពុជាថ្មី លោក សួន សុភា ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានបញ្ជាក់ថា ទាក់ទងនឹងផ្លូវច្បាប់ទៅលើ សំណង់នេះគឺលោកមិនបានដឹងទេ ដោយសុំឲ្យកម្ពុជាថ្មីសាកសួរទៅភូមិបាលក្រុងវិញ។
ទន្ទឹមនោះដែរ លោកស្រី សុខ គីនណា ប្រធានភូមិបាលក្រុង បានបញ្ជាក់ថា ចំពោះសំណង់ដែលមានកម្ពស់ច្រើនជាន់ គឺផុតដៃរបស់ភូមិបាលហើយ ដូច្នេះលោកស្រីក៏មិនច្បាស់ដែរអំពីបញ្ហានេះ។

ពាក់ព័ន្ធបញ្ហាសំណង់ដ៏ស្កឹមស្កៃមួយនេះដែរ លោក ស៊ិម វត្ថា ប្រធានការិយាល័យសំណង់ នៃមន្ទីរដែនដីនគរូបនីយកម្ម បានគូសបញ្ជាក់ថា ទីតាំងនេះរូបលោកផ្ទាល់ ជាមួយនឹងក្រុមការងារ បានចុះទៅផ្អាកការកសាងម្ដងរួចមកហើយ ដើម្បីត្រួតពិនិត្យទៅតាមលក្ខណៈផ្លូវច្បាប់ ព្រោះសំណង់ស្ថិតនៅលើដីក្បែរដងស្ទឹងសង្កែ។ ប៉ុន្តែក្រោយពីបានចុះសិក្សា សង្កេតឃើញថា ម្ចាស់ទីតាំងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដោយទីតាំងប្លង់មានចម្ងាយពីច្រាំងស្ទឹងសង្កែប្រមាណជាង ២០ ម៉ែត្រ។ ហើយម្ចាស់សំណង់ បានសាងសង់ឲ្យមានគម្លាតពីព្រំដីខាងមាត់ស្ទឹងប្រវែង ៦០ សង់ទីម៉ែត្រ ព្រមទាំងមានច្បាប់ពីក្រសួងផងដែរ។ ឯកាសាងសង់បន្តនេះ ក្នុងគម្រោងពី ៧ ជាន់ ទៅ ៨ ជាន់ ប៉ុន្តែទៅលើកម្ពស់ នៃការសាងសង់នេះ គឺលោកគ្រាន់តែឮម្ចាស់សំណង់និយាយតែប៉ុណ្ណោះ ដោយលោកមិនបានឃើញការកំណត់កម្ពស់នៅក្នុងច្បាប់អនុញ្ញាត នៃការសាងសង់នោះឡើយ។
ជាមួយគ្នានេះដែរ ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងបាននិយាយថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពេលឃើញសំណង់នេះកាន់តែខ្ពស់ឡើងៗ នៅដីមាត់ស្ទឹង ដោយក្រោយពីការផ្អាកមួយរយៈ ស្រាប់តែឃើញគេសាងសង់ឡើងវិញបែបនេះ ទើបពួកគាត់សន្និដ្ឋានថា ម្ចាស់សំណង់ក៏មិនធម្មតាដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


