ព័ត៌មានអន្ដរជាតិ
បុរសៗគ្រប់វ័យចូលទាហាននៅអ៊ុយក្រែន ត្រូវផ្អាកមិនឲ្យធ្វើលិខិតឆ្លងដែនចេញក្រៅប្រទេស
រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃទី២៣ ខែមេសា បានប្រកាសផ្អាកផ្តល់សេវាកម្មកុងស៊ុលចាកចេញពីប្រទេសឲ្យទៅបុរសៗ ដែលគ្រប់វ័យចូលបម្រើយោធា លើកលែងតែនរណាដែលចង់ត្រឡប់វិលចូលប្រទេសវិញប៉ុណ្ណោះ។ ទង្វើនេះ ឆ្លុះបញ្ចាំងអំពីការបោះជំហានបន្ថែមទៀតរបស់អ៊ុយក្រែនដើម្បីបង្កើនចំនួនកម្លាំងទ័ព អំឡុងពេលកំពុងមានសង្គ្រាមស៊ីសាច់ហុតឈាមជាមួយនឹងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

ការផ្អាកសេវាកម្មកុងស៊ុលនេះ បានន័យថា ប្រុសៗជាពលរដ្ឋអ៊ុយក្រែនអាយុ១៨ដល់៦០ឆ្នាំ ហើយកំពុងរស់នៅក្រៅប្រទេស នឹងមិនអាចបន្តវីសា ឬធ្វើលិខិតឆ្លងដែនថ្មីឡើយ ហើយសូម្បីតែការចុះសំបុត្រអាពាហ៍ពិពាហ៍ក៏មិនបានដែរ។
ថ្លែងនៅលើបណ្ដាញសង្គម X លោករដ្ឋមន្ត្រីក្រសួងការបរទេស Dmytro Kuleba បានឲ្យដឹងថា ជិត២៦ខែមកទល់ពេលនេះ អ៊ុយក្រែនកំពុងខ្វះខាតចំនួនទ័ពច្រើន ស្របពេលប្រជាជនរបស់ខ្លួនរាប់សិបម៉ឺននាក់ ដែលពេញកម្លាំង កំពុងរស់នៅបរទេសដោយមិនខ្វល់ពីសុខទុក្ខមាតុភូមិកំណើត។ លោកបន្តថា “មើលស្ថានភាពឥលូវ! មនុស្សប្រុសគ្រប់វ័យរត់ទៅក្រៅប្រទេស។ នេះបង្ហាញថា គាត់មិនបានខ្វល់សោះឡើយពីរឿងស្លាប់រស់ក្នុងប្រទេស បន្ទាប់មកត្រឡប់ចូលប្រទេសវិញ ហើយនៅចង់ទទួលបានសេវាកម្មពីរដ្ឋទៀត”។
សូមបញ្ជាក់ថា យោងតាមស្ថិតិពីគណៈកម្មាធិការអឺរ៉ុប Eurostat បានប៉ានប្រមាណថា មានពលរដ្ឋអ៊ុយក្រែនប្រហែល ៤,៣លាននាក់ កំពុងរស់នៅតាមបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បើគិតត្រឹមខែមករា ឆ្នាំ២០២៤។ ក្នុងនោះ មានប្រហែល ២០ភាគរយ ឬក៏ ៨៦ម៉ឺននាក់ គឺជាមនុស្សប្រុសពេញវ័យ។ បន្ថែមពីនេះ ក៏មានការលួចរត់ភៀសខ្លួនដោយខុសច្បាប់ជាច្រើនករណីផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


