កីឡា
ឥណ្ឌូណេស៊ីបង្កើតកំណត់ត្រាថ្មីមួយទៀត ឡើងវគ្គ៤ក្រុម AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម២៣ឆ្នាំបានបង្កើតកំណត់ត្រាប្រវត្តិជាថ្មីក្នុងពានរង្វាន់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U23 Asian Cup ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ ឥណ្ឌូណេស៊ី បានយកឈ្នះក្រុមខ្លាំង កូរ៉េខាងត្បូង តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី១១ម៉ែត្រដោយលទ្ធផលដ៏រំជើបរំជួលគឺ ១១-១០ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់១២០នាទីស្មើគ្នាដោយលទ្ធផល ២-២។
ការប្រកួតបានត្រឹមតែ១៥នាទី ឥណ្ឌូណេស៊ី បានបើកការនាំមុខ ០-១ មុនដោយកីឡាករ Struick ប៉ុន្តែកីឡាករឥណ្ឌូណេស៊ី Komang Teguh បានភ្លាត់ចូលទីខ្លួនឯងធ្វើឲ្យកូរ៉េខាងត្បូងតាមស្មើ ១-១ នៅនាទី៤៥+១។ ភ្លាមៗនោះមុនពេលបញ្ចប់វគ្គទី១ Struick រកបាន១គ្រាប់ដើម្បីនាំមុខ ១-២ ជាថ្មី។
វគ្គទី២ កីឡាករកូរ៉េខាងត្បូង Young –Jun រងពិន័យកាតក្រហមបណ្តេញចេញពីទីលានដែលធ្វើឲ្យពួកគេមានគ្នា១០ទល់នឹងឥណ្ឌូណេស៊ី១១នាក់នៅលើទីលាន។ ទោះបីជាមានគ្នាតែ១០នាក់ ក៏កូរ៉េខាងត្បូងរកបានគ្រាប់បាល់តាមស្មើ ២-២ នៅទី៨៤ដោយកីឡាករ Jeong។
សម្រាប់នាទីបន្ទាប់គ្មានគ្រាប់បាល់កើតឡើងទេដោយត្រូវបន្ថែម១៥នាទីពីរដងក៏គ្មានគ្រាប់បាល់។ ទីបំផុត ក្រុមទាំងពីរត្រូវទាត់ប៉េណាល់ទីកាត់សេចក្តីដើម្បីរកអ្នកឈ្នះ។ ការទាត់ប៉េណាល់ទីកាត់សេចក្តីពិតជារន្ធត់ខ្លាំងណាស់ដោយត្រូវស៊ុតរហូតដល់១២គ្រាប់ម្ខាងទើបចប់។ ឥណ្ឌូណេស៊ីស៊ុតចូល១១ គ្រាប់ អត់ចូល១គ្រាប់ ខណៈកូរ៉េខាងត្បូងស៊ុតចូល១០គ្រាប់ អត់ចូល២គ្រាប់។
ការឡើងដល់វគ្គ៨ក្រុមចុងក្រោយគឺជាប្រវត្តិសាស្ត្រដំបូងរបស់ឥណ្ឌូណេស៊ីក្នុងពានរង្វាន់ AFC U23 Asian Cup ហើយបានបង្កើតប្រវត្តិសាស្ត្រថ្មីជាលើកទី២ក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមអាស៊ានមួយនេះ។

កាលពីយប់មិញ ក្រុមម្ចាស់កាតារបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមខ្លាំង ជប៉ុន ដោយលទ្ធផល ២-៤។ នៅវគ្គ៤ក្រុមចុងក្រោយ ឥណ្ឌូណេស៊ី ត្រូវប៉ះក្រុមឈ្នះរវាងអ៊ូបេគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ខណៈ ជប៉ុន ត្រូវប៉ះក្រុមឈ្នះរវាង អ៉ីរ៉ាក់ និងវៀតណាម៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២២ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ