ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី បញ្ជូនជំនួយតម្លៃ១០០លានដុល្លារបន្ថែមឲ្យទៅអ៊ុយក្រែន
ជំនួយតម្លៃ១០០លានដុល្លារ ដែលមានដូចជា ដ្រូន ប្រព័ន្ធខែលការពារខ្នាតតូច និងឧបករណ៍រក្សាសុវត្ថិភាព ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រកាសផ្ដល់ជូនឲ្យទៅអ៊ុយក្រែនបន្ថែមទៀតសម្រាប់សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ការប្រកាសពីជំនួយនេះ ធ្វើឡើងដោយលោក Richard Marles ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី អំឡុងទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៧ ខែមេសា។

កញ្ចប់ជំនួយ មានការបែងចែកដូចជា ៥០លានដុល្លារសម្រាប់ប្រព័ន្ធខែលការពារចម្ងាយខ្លី ៣០លានដុល្លារសម្រាប់ដ្រូនគ្មានមនុស្សបើក និង១៥លានដុល្លារទៀតសម្រាប់ឧបករណ៍ការពារ ដែលមាន មួក ទូក ស្បែកជើងទ័ព ម៉ាសការពារផ្សែង ព្រមទាំងម៉ាស៊ីនភ្លើង។ អ៊ុយក្រែនក៏នឹងទទួលបានគ្រាប់បែកអាកាសកំណត់គោលដៅពីប្រទេសអូស្ត្រាលីផងដែរ។
លោក Richard បាននិយាយថា “អ៊ុយក្រែន និងប្រជាជនខ្លួន បានតស៊ូច្រើនជាង២ឆ្នាំមកហើយទៅលើការឈ្លានពានយ៉ាងពេញទំហឹងរបស់រុស្ស៊ី តែទឹកចិត្តរបស់ពួកគេនៅតែខ្លាំង។ អូស្ត្រាលីមានមោទកភាពដែលកំពុងធ្វើការជាមួយដៃគូរបស់ពួកយើង មានដូចជា ប៊ូឡូញ ជាដើម ដើម្បីគាំទ្រការការពារខ្លួនរបស់អ៊ុយក្រែន”។

គួរបញ្ជាក់ថា ទាំងជំនួយ១០០លានដុល្លារលើកនេះ បានធ្វើឲ្យតួលេខនៃកញ្ចប់ជំនួយយោធារបស់អូស្ត្រាលីទៅកាន់អ៊ុយក្រែនកើនឡើងដល់ ៨៨០លានដុល្លារហើយ នៃកញ្ចប់ជំនួយសរុបជាង ១ពាន់លានដុល្លារ។
ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន មានរយៈពេលជាង ២ឆ្នាំ ហើយអង្គការសហប្រជាជាតិ បានអះអាងថា យ៉ាងហោចណាស់ជនស៊ីវិលជាង ១ម៉ឺននាក់បានបាត់បង់ជីវិត និងរបួសជិត ២ម៉ឺននាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


