ជីវិតកម្សាន្ដ
បែកគ្នាជិត២០ឆ្នាំ តារាជើងចាស់ហុងកុងពីររូប ចាប់ដៃសម្ដែងរួមគ្នាម្ដងទៀត ក្នុងភាពយន្តថ្មី
តារាហុងកុង Andy Lau និង Tony Leung Chiu Wai នឹងជួបគ្នាម្ដងទៀត ក្នុងខ្សែភាពយន្ត ” Infernal Affairs trilogy (២០០២, ២០០៣) មានឈ្មោះជាភាសាចិនថា ” Gold Finger” បន្ទាប់ពីអ្នកទាំងពីរខកខានសំដែងរឿងជាមួយគ្នាជិតពីរទសវត្សរ៍។

នៅក្នុងសន្និសីទកាសែតមួយដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ លោក Leung បាននិយាយថា លោកទន្ទឹងរង់ចាំការថតរឿងថ្មីជាយូរមកហើយ តាំងពីការរឹតត្បិតនៃគំលាតសង្គម។ លោកមានប្រសាសន៍ថា “ ខ្ញុំមានអារម្មណ៍រំភើបនិងសប្បាយរីករាយខ្លាំងណាស់ ដែលបានធ្វើការជាមួយគ្នាតាំងពីទូរទស្សន៍រហូតដល់ខ្សែភាពយន្ត។ Lau ជាតារាដែលសហការគ្នាច្រើន ហើយខ្ញុំជឿជាក់ថាវានឹងដូចគ្នានៅពេលនេះដែរ” ។
ចំណែក Lau ក៏មានអារម្មណ៍ដូចគ្នា លោកបាននិយាយថា “បន្ទាប់ពីអានអត្ថបទរឿងខ្ញុំមានអារម្មណ៍ថា Tony Leung គឺជាជម្រើសជាក់ស្ដែងដែលខ្ញុំគួរតែសាកល្បង” ។

Gold Finger ដឹកនាំសម្ដែងដោយលោក Felix Chong ជាអ្នកនិពន្ធល្បីមួយរូបប្រចាំហុងកុង ថ្មីៗនេះបានឈ្នះពានរង្វាន់ជាអ្នកដឹកនាំរឿងឆ្នើម ក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តហុងកុងសម្រាប់គម្រោងរឿងបែបឧក្រិដ្ឋកម្ម ” Gutenberg (ឆ្នាំ ២០១៨)” ដែលសម្ដែងដោយលោក Chow Yun Fat និងលោក Aaron Kwok ។
ខ្សែភាពយន្តថ្មីនេះ Lau ដើរតួជាកងកម្លាំងប៉ូលិស ចំណែកលោក Leung ជាប៉ូលិសសម្ងាត់ម្នាក់ក្នុងក្រុមអ្នកលេងដែលមានឈ្មោះថា Triad និងមានការចូលរួមសម្ដែងដោយតារាជាច្រើនដូចជា Simon Yam, Charlene Choi, Alex Fong, Chin Ka Lok, Philip Keung និង Catherine Chau។

នៅក្នុងសន្និសីទតែមួយ ប្រធានក្រុមហ៊ុនអធិរាជ Albert Yeung គ្រុប បានប្រកាសថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ចំនួន ៣៥០ លានដុល្លារហុងកុង (៦០ លានដុល្លារអាមេរិក) ។ លោកក៏ជឿជាក់ថា វានឹងជួយជំរុញឧស្សាហកម្មភាពយន្តហុងកុង ក្នុងកំឡុងពេលមានជំងឺរាតត្បាតដែរ៕
ប្រែសម្រួល៖សាងស្រីល័ក្ខ
ប្រភព៖asiaone
ចុចអាន៖ផ្ទុះការរិះគន់ Miss Grand Mexico ស្លៀកឈុតហែលទឹកថតរូបក្បែរព្រះពុទ្ធរូប
ចុចអាន៖ក្រោយចេញពីក្រុម Jacksonហ៊ានទម្លាយរឿងក្នុងចិត្ត ពេលនៅក្រោមការគ្រប់គ្រងរបស់ JYP
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


