សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះ អស់កញ្ចុះ៦ក្នុងភោជនីយដ្ឋានម្ហូបធម្មជាតិ
ភ្នំពេញ ៖ ភោជនីយដ្ឋានមួយកន្លែងមាន យីហោ ម្ហូបធម្មជាតិ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នាំគ្នាជួបពន្លត់។

ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងលាយឡំនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពី កញ្ចុះមួយទៅកញ្ចុះមួយភ្លាមៗនោះបានប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងបានដោយសារតែកញ្ចុះត្រូវបានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅយ៉ាងលឿន។ ពេលនោះអាជ្ញាធរមូលដ្ឋានក៏បានទំនាក់ទំនងទៅនឹងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិង រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ បានចេញរថយន្តព្រមគ្នា ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

មន្ត្រីជំនាញបានឲ្យដឹងថា ក្នុងហេតុការណ៍នេះមានផលលំបាកដោយសារតែទីតាំងនៃការឆាប់ឆេះមានផ្លូវតូចចង្អៀតហើយនិងស្ថានភាពនៃការឆាប់ឆេះអណ្ដាតភ្លើងឆាបឆេះនៅកញ្ចុះនៅក្នុងហាងដោយមានការរាលដាលយ៉ាងឆាប់រហ័សប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរករបួសនិងរាលដាលដល់ផ្ទះពលរដ្ឋជិតខាងឡើយ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានឲ្យដឹងថា ក្នុងភោជនីយដ្ឋានខាងលើគឺមានកញ្ចុះចំនួន០៩ និងត្រូវបានឆាប់ឆេះអស់ចំនួន០៦។ ចំពោះមូលហេតុនោះគឺ៤បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


