ជីវិតកម្សាន្ដ
ចូលវ័យ ៤៩ ឆ្នាំ តែតារាហុងកុង Charmaine ថា សប្បាយចិត្តនឹងជីវិតនៅលីវ
យោងតាមសារព័ត៌មាន China Press ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Znews នាង Sheh បានចែករំលែកទស្សនៈរបស់នាងអំពីជីវិតស្នេហាបច្ចុប្បន្នដោយនិយាយថា “ជីវិតគឺអស្ចារ្យណាស់ឥឡូវនេះ។ ខ្ញុំមិនគិតថាវា ការនៅលីវ គឺជារឿងធំនោះទេ ព្រោះវាជាជម្រើសរបស់ខ្ញុំ”។
ក្នុងនោះផងដែរ នាងបានបន្ថែមទៀតថា «អរគុណចំពោះការព្រួយបារម្ភរបស់អ្នក ប៉ុន្តែខ្ញុំកំពុងរស់នៅក្នុងជីវិតដ៏មានសុភមង្គល»។ តារាសម្ដែងស្រីហុងកុងរូបនេះ ក៏បានបញ្ជាក់ថា នាងមិនប្រញាប់ប្រញាល់រៀបការទេ ហើយក៏មិនមានសម្ពាធក្នុងការបង្កើតគ្រួសារដែរ។

ថ្វីបើយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏គួរឲ្យកត់សម្គាល់ប្រចាំប៉ុស៍ TVB ក្នុងពេលកន្លងមកគឺជាមួយនឹងតារាសម្ដែងហុងកុង Benny Chan និង Kevin Cheng។ នាងក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Julian Cheung, Ron Ng, Raymond Lam និង Joe Ma ផងដែរ។
Charmaine Sheh ចាប់ផ្ដើមអាជីពក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីទទួលបានតំណែងរងក្នុងការប្រកួតបវរកញ្ញាហុងកុងឆ្នាំនោះ។ នាងទទួលបានភាពលេចធ្លោជាតារាសម្តែងជាមួយ TVB ដោយសម្តែងក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា “War and Beauty” “Beyond the Realm of Conscience” និង “Forensic Heroes” ។
បន្ទាប់ពីចាកចេញពី TVB ក្នុងឆ្នាំ ២០១៦ Sheh បានបង្កើត Charmaine Sheh Workshop Limited និងពង្រីកអាជីពរបស់នាងនៅក្នុងប្រទេសចិន។ នាងទទួលបានការសាទរជាមួយនឹងរឿងភាគទូរទស្សន៍ឆ្នាំ ២០១៨ “Story of Yanxi Palace”។ ក្នុងឆ្នាំ ២០២៣ នាងបានត្រលប់ទៅ TVB វិញ ដោយបានបង្ហាញខ្លួនក្នុងរឿង “The Queen of News” និងទទួលបានពានរង្វាន់ជាតួឯកស្រីល្អបំផុតជាលើកទីបីរបស់នាងនៅក្នុងកម្មវិធី TVB Awards ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Jang Woo បង្ហើបគម្រោងចង់រៀបការជាមួយ Jo Hye Won ក្រោយទាក់ទងគ្នា ៦ ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


