Connect with us

ជីវិតកម្សាន្ដ

Lee Jang Woo បង្ហើបគម្រោងចង់រៀប​ការ​ជាមួយ Jo Hye Won ក្រោយ​ទាក់ទង​គ្នា​ ៦ ឆ្នាំ

បានផុស

នៅ

នៅក្នុងវគ្គថ្មីមួយនៅលើប៉ុស្តិ៍ YouTube របស់ Kian84 ‘Life 84’ តារាសម្តែង Lee Jang Woo បានធ្វើចំណងជើងដោយចែករំលែកផែនការរបស់គាត់​ ដើម្បីចងភ្ជាប់ជាមួយមិត្តស្រី Jo Hye Won ក្រោយអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេល៦ឆ្នាំ។

នៅក្នុងវីដេអូមួយនោះ Lee Jang Woo បាននិយាយថា “ពួកយើងបានទាក់ទងគ្នាអស់រយៈពេល ៦ ឆ្នាំមកហើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាថាមពលរបស់ខ្ញុំពិតជាប្រសើរឡើងចាប់តាំងពីយើងចាប់ផ្តើមណាត់ជួប” គាត់បានសារភាពថា ពិតជាចង់បង្កើតគ្រួសារ និងចង់រៀបការបំផុត។ លោក​បាន​បង្ហើប​បន្ថែម​ពី​ក្តី​ប្រាថ្នា​ចង់​បាន​គ្រួសារ​ធំ​មួយ ដោយ​បញ្ជាក់​ថា «​ខ្ញុំ​គិត​ថា​រៀបការ​ ហើយ​មាន​កូន​ច្រើន​គឺ​សមរម្យ​ជាង​»​។

ការលាតត្រដាងនេះកើតឡើងបន្ទាប់ពី Lee Jang Woo បានប្រាប់ពីអាពាហ៍ពិពាហ៍ក្នុងអំឡុងកម្មវិធី ‘2023 MBC Entertainment Awards’ កាលពីឆ្នាំមុន ដោយបង្ហាញពីក្តីស្រឡាញ់របស់គាត់ចំពោះ Jo Hye Won និងបានលើកឡើងពីលទ្ធភាពនៃការពន្យារពេលអាពាហ៍ពិពាហ៍ដោយសារតែការងាររវល់របស់នាង។ ពិភាក្សាលើប្រធានបទនេះបន្ថែមទៀត Lee Jang Woo បានចែករំលែកការយល់ដឹងពីឪពុករបស់គាត់ ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងសុភមង្គល ដោយជំរុញឲ្យគាត់មិនស្ទាក់ស្ទើរ។

ការ​រំពឹង​ទុក​អំពី​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាំង​ពី​ដើម​ឆ្នាំមកម៉្លេះ។ Lee Jang Woo និង Jo Hye Won ដែលបានជួបគ្នាក្នុងឈុតរឿង ‘My Only One’ របស់ KBS2 បានបើកចំហរអំពីទំនាក់ទំនងរបស់ពួកគេចាប់តាំងពីការបញ្ជាក់វាកាលពីខែមិថុនាឆ្នាំមុន។ គូស្នេហ៍​មួយគូ​នេះ​បាន​ចែករំលែក​ពេលវេលា​ជាមួយគ្នា​នៅលើ​វេទិកា​ផ្សេងៗ ចាប់ពី​ប៉ុស្តិ៍ YouTube រហូតដល់​កីឡដ្ឋាន​កីឡា​បេស្បល ដោយ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក​។

ទោះយ៉ាងណាក៏ដោយ Lee Jang Woo បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការបង្កើតគ្រួសារមួយ គាត់ក៏ជួបប្រទះនឹងភាពលំបាកនៃតុល្យភាពជីវិតផ្ទាល់ខ្លួនជាមួយនឹងអាជីពរបស់គាត់។ ថ្វីបើមានចិត្តចង់ដោះស្រាយក៏ដោយ ក៏គាត់នៅតែប្តេជ្ញាចិត្តចំពោះការងាររបស់គាត់ ដោយឆ្លុះបញ្ចាំងពីអាទិភាពរបស់គាត់ក្នុងអំឡុងសន្និសីទសារព័ត៌មានរំលឹកខួបលើកទី ១០ នៃកម្មវិធី ‘I Live Alone’ របស់ MBC ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួ ចាំងគីម ថា រាល់ល្ងាចញ៉ាំតែទំពាំងបាយជូរ ដើម្បីរក្សារាងស្វែល ទោះស្ថិតក្នុងវ័យ ៥៣ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

សម្ដេចធិបតី ឱ្យអាជ្ញាធរខេត្តជួយកៀរគរសប្បុរសជន ដើម្បីជួយសង់ផ្ទះជូនអតីតយុទ្ធជន

សន្តិសុខសង្គម១៩ នាទី មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

ជីវិតកម្សាន្ដ៣៤ នាទី មុន

មុនលាចាកលោក តារាជើងចាស់ ឆោមឆៃ ឆាតវីឡៃ បន្សល់ស្នាដៃល្បីៗក្នុងអាជីពសិល្បៈថៃ

ព័ត៌មានជាតិ៤២ នាទី មុន

ការរកឃើញប្រភេទជីវៈចម្រុះថ្មីៗនៅកម្ពុជា បង្ហាញ​តម្លៃធនធានធម្មជាតិត្រូវបានការពារ

ព័ត៌មានជាតិ៥៧ នាទី មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម