Connect with us

កីឡា

លោក Macron អរគុណប្រធានាធិបតីចិន ចំពោះការគាំទ្រ ‘បទឈប់បាញ់កីឡាអូឡាំពិក’

បានផុស

នៅ

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទបានថ្លែងអំណរគុណដល់សមភាគីចិន លោក Xi Jinping ដែលបានគាំទ្រគំនិតរបស់លោកស្តីពីបទឈប់បាញ់នៅក្នុងជម្លោះទាំងអស់ រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ​២០២៤ រដូវក្តៅនេះ។

ប្រធានាធិបតីបារាំងបានប្រាប់ពីឱកាសដែលអាចធ្វើទៅបានដើម្បីឆ្ពោះទៅរកបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបាននិយាយថា ៖«ប្រហែលនេះអាចជាឱកាសមួយដើម្បី​ឆ្ពោះទៅរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដោយគោរពពេញលេញនៃច្បាប់អន្តរជាតិ»។

លោក Xi និងលោក Macron បានពិភាក្សាអំពីការបន្តគាំទ្ររបស់ប្រទេសចិនចំពោះមេដឹកនាំរុស្ស៊ីលោក Vladimir Putin ចំពេលមានការអំពាវនាវម្តងហើយម្តងទៀតពីប្រទេសបារាំងឱ្យមហាអំណាចអាស៊ីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ឈប់សកម្មភាពរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

“បទឈប់បាញ់” (មានន័យ ការបញ្ឈប់អាវុធ) ត្រូវបានប្រកាសមុន និងអំឡុងពេលកីឡាអូឡាំពិក ដើម្បីធានាថា រដ្ឋជាម្ចាស់ផ្ទះនឹងមិនរងការវាយប្រហារ ហើយអត្តពលិក និងអ្នកទស្សនាអាចធ្វើដំណើរដោយសុវត្ថិភាពទៅទីតាំងប្រកួត ហើយត្រឡប់​ទៅប្រទេសរៀងៗខ្លួន។

សព្វថ្ងៃនេះ មានជម្លោះយោធាជាច្រើនជុំវិញពិភពលោក ដូចជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅលើទឹកដីអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ សង្រ្គាមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ពាក់ព័ន្ធនឹងប្រទេសផ្សេងទៀត ដូចជាស៊ីរី ហ្ស៊កដានី ឬអ៉ីរ៉ង់។ ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក ឬបញ្ហាមិនទាន់ឃើញច្បាស់ជាមួយកូរ៉េខាងជើង ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ជាដើម។

ប្រធានាធិបតីចិន កំពុងបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៣ ក្នុងទ្វីបអឺរ៉ុបដោយចាប់ផ្តើមនៅទីក្រុងប៉ារីស សម្រាប់ការចរចាមួយថ្ងៃក្នុងនោះមានជំនួបត្រីភាគីជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen។ លោកនឹងចំណាយពេល​២​ថ្ងៃនៅប្រទេសបារាំង រួមទាំងដំណើរទស្សនកិច្ចទៅកាន់តំបន់ Pyrenees ជាកន្លែងដែលលោក​ Macron បានចំណាយពេលវិស្សមកាលពីកុមារភាព​ជាមួយជីដូន។ ប្រទេសហុងគ្រី និងស៊ែប៊ី ជាប្រទេសពីរដែលបានបង្ហាញពីភាពស្និទ្ធស្នាល​ជា​មួយ​ទីក្រុងមូស្គូ ក៏​ស្ថិតក្នុង​គោល​ដៅ​បន្ទាប់របស់លោក Xi ក្នុដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អឺរ៉ុបក្នុងរយៈពេល​៥ឆ្នាំ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ វិនាទី មុន

អាជ្ញាធរ​អប្សរា​​ហាមដាច់ខាត ទេសចរ​គូស​វាសអក្សរ​ផ្សេងៗ​លើ​ផ្ទាំង​ប្រាសាទ​​បុរាណ​តំបន់​អង្គរ​

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា-ឡាវ រួមគ្នាអភិវឌ្ឍន៍វិស័យមូលបត្រដើម្បីគាំទ្របរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេស​ទាំងពីរ​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

លោក ​មហាធៀរ​៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភព​លោក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Macron៖ លោកខាងលិចនិងអឺរ៉ុប កំពុងប្រឈមការបាត់បង់ទំនុកចិត្ត បើដោះស្រាយជម្លោះនៅអ៊ុយក្រែន ​និងហ្គាហ្សា មិនចេញឆាប់ៗ 

Sokha Hotels

ព័ត៌មានពេញនិយម