ព័ត៌មានជាតិ
ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា រៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហានរបស់ខ្លួនក្នុងសង្គ្រាមលោកលើកទី២
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ ស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ទាហានរបស់រុស្ស៊ី កាលពីក្នុងសម័យសង្គ្រាមលោកលើកទី២ (១៩៤១-១៩៤៥)។

ពិធីនាព្រឹកថ្ងៃនេះ បានធ្វើឡើងនៅក្នងបរិវេណនៃស្ថានទូតរុស្ស៊ី ដែលមានការចូលរួមពីលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និងភរិយា ព្រមទាំងប្រជាជនរុស្ស៊ីដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាជាច្រើននាក់។
បើតាមលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កងវរសេនាធំអមតៈ គឺជាគំនិតផ្តួចផ្តើម ដែលត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១២ នៅទីក្រុងស៊ីបេរីមួយ គឺទីក្រុងTomsk។ លោក ថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ បានចាប់ផ្តើមចូលរួមក្នុងកងវរសេនាធំអមតៈ ហើយសព្វថ្ងៃនេះ សកម្មភាពនេះត្រូវបានរៀបចំទូទាំងប្រទេសរុស្ស៊ី។

សម្រាប់នៅកម្ពុជា ត្រូវបានលោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា ជាប្រពៃណីដែលធ្វើកងវរសេនាធំអមតៈនៅក្នុងបរិវេណនៃស្ថានទូតរុស្ស៊ី ដោយជនជាតិរុស្ស៊ី បានប្រមូលផ្តុំ និងរៀបចំក្បួនដង្ហែ ដើម្បីគោរពវិញ្ញាណក្ខន្ធទាហាននៃមហាសង្គ្រាមស្នេហាជាតិ។

លោក អាណាតូលី បូរ៉ូវីក បានរម្លឹកឱ្យដឹងថា នៅយប់ថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤៥ ឯកសារស្តីពីការចុះចាញ់របស់អាឡឺម៉ង់ ត្រង់មុខកងកម្លាំងប្រឆាំងហ៊ីត្លែរ ត្រូវបានចុះហត្ថលេខា ដែលនោះហើយជាសញ្ញានៃចុងបញ្ចប់សង្រ្គាមដែលត្រូវបានចាប់ផ្តើម ដោយពួកណាស៊ីនិយមនៅអឺរ៉ុប។ លោក ថា កាលពី៧៩ឆ្នាំមុន ថ្ងៃទី៩ ខែឧសភា បានក្លាយទៅជាទិវាបុណ្យដ៏ធំមួយ ហើយចាប់តាំងពីពេលនោះមក មានពិធីរម្លឹកដូចជា ការដាក់កម្រងផ្កា មួយនាទីនៃភាពស្ងៀមស្ងាត់ និងនៅទីក្រុងធំៗមានព្យុហយាត្រា និងការបាញ់កាំជ្រួច ជាដើម។

លោកទូត បានគូសបញ្ជាក់ពីផលប៉ះពាល់ដ៏ធ្ងន់នៃសង្រ្គាមលោកលើកទីពីរ ដែលបានប៉ះពាល់ដល់ជោគវាសនារបស់មនុស្សរាប់លាននាក់ ហើយបង្កឱ្យមានការឈឺចាប់ និងការបាត់បង់ជីវិតជាច្រើន។ លោក បន្តថា ទំនួលខុសត្រូវចំពោះអតីតកាល និងអនាគតកាល គឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកុំឱ្យសោកនាដកម្មដ៏គួរឱ្យភ័យខ្លាចដូចនោះកើតឡើងម្តងទៀត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


