ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូណេស៊ី គូសបញ្ជាក់ពីការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានទទួលជួបសំដែងការគួរសម និងសំណេះសំណាល ពី ឯកឧត្ដម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) និងសហការី កាលពីរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី និង ឯកឧត្ដម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) បានសាទរចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងឥណ្ឌូណេស៊ី និងបានរំលេចនូវលទ្ធផលសំខាន់ៗ មួយចំនួន ដែលជាសមិទ្ធផលពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ លើគ្រប់កម្រិត ប្រទេស និងប្រទេស ប្រជាជន និងប្រជាជន។

ជាមួយនេះ តាមរយៈការពិភាក្សា ផ្លាស់ប្ដូរបទពិសោធរវាងគ្នាលើប្រធានបទគោល ផ្ដើមពីស្ថានភាព នៃវិស័យមុខងារសាធារណៈ នៃប្រទេសទាំងពីរ កិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ និងឱកាសនានាសម្រាប់យុវជន ថ្នាក់ដឹកនាំកម្ពុជា-ឥណ្ឌូណេស៊ី បានគូសបញ្ជាក់ពីការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការយល់ច្បាស់ពីមូលដ្ឋានប្រវត្តិសាស្ត្រ នៃទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរបន្ថែមទៀត៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


