កីឡា
IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ
បុរសសញ្ជាតិគុយវែត Sheikh Ahmad Al-Fahad Al-Sabah ត្រូវបានពិន័យរយៈពេល១៥ឆ្នាំពីគ្រប់មុខតំណែងនៅក្នុងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការបំពានក្រមសីលធម៌។ នេះបើតាមស្ថាប័នគ្រប់គ្រងអូឡាំពិកបានសម្រេច។

អគ្គនាយក IOC លោក Christophe De Kepper បានជូនដំណឹងដល់សមាជិក IOC ទាំងអស់ជុំវិញការសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រតិបត្តិក្នុងការដាក់ទណ្ឌកម្ម លោក Sheikh Ahmad ដែលធ្លាប់មានអំណាចលើសំណុំរឿងតុលាការនៅប្រទេសស្វីស។
«ក្រុមប្រឹក្សាប្រតិបត្តិ IOC បានសម្រេចចិត្តបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការរំលោភលើគោលការណ៍សីលធម៌ដោយ លោក Sheikh Ahmad Al-Sabah រួមទាំងការក្បត់ពាក្យសម្បថរបស់សមាជិក IOC របស់ខ្លួន ក៏ដូចជាភាពធ្ងន់ធ្ងរនៃការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ IOC ដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន»។ នេះជាខ្លឹមសារលិខិតដែល លោក De Kepper បានបញ្ចេញកាលពីថ្ងៃទី៣ ខែឧសភា។
ខ្លឹមសារសម្រេចបានបន្តថា ៖«ដូច្នេះហើយ ដើម្បីដាក់ទណ្ឌកម្ម លោក Sheikh Ahmad ដោយការព្យួរសិទ្ធិ និងមុខងារទាំងអស់ដែលទទួលបានពីសមាជិកភាព IOC របស់គាត់សម្រាប់រយៈពេល១៥ឆ្នាំ ដោយចាប់ផ្តើមពីកាលបរិច្ឆេទនៃការសម្រេចចិត្តដាក់ទណ្ឌកម្មពីមុនដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣»។

អតីតអគ្គលេខាធិការអង្គការ OPEC លោក Sheikh Ahmad ត្រូវបានរកឃើញទោសក្នុងឆ្នាំ២០២១ នៅប្រទេសស្វីស ពីបទក្លែងបន្លំ និងនីតិវិធីមជ្ឈត្តកម្មក្លែងក្លាយ។ ការសម្រេចនេះត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ក្រុងហ្សឺណែវ។
លោក Sheikh Ahmed ត្រូវបានហាមឃាត់រយៈពេល៣ឆ្នាំ ក្នុងឆ្នាំ២០២៣ ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បន្ទាប់ពី IOC បានអនុម័តអនុសាសន៍ដែលចេញដោយស្ថាប័នក្រមសីលធម៌របស់ខ្លួន។
លោកក៏បានព្យួរដោយខ្លួនឯងក្នុងនាមជាសមាជិកនៃ IOC បន្ទាប់ពីត្រូវបានកាត់ទោសដោយតុលាការឧក្រិដ្ឋកម្មស្វីសក្នុងឆ្នាំ២០២១ បន្ទាប់មកលោកក៏បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA ផងដែរ។

លោក Sheikh Ahmad ធ្លាប់ជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតក្នុងនយោបាយកីឡា ដោយកាន់តំណែងសំខាន់ៗទាំង IOC ក៏ដូចជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិគុយវ៉ែតកាលពីឆ្នាំមុនផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


