Connect with us

កីឡា

ស្វាយរៀងខាប់ទាំងនារីនិងបុរសរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ

បានផុស

នៅ

កាប្រកួតពានរង្វាន់ស្វាយរៀខាប់ឆ្នាំ​២០២៤​ ទាំង​បុរស និង​នារី បាន​រកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ​ ក្រោយឆ្លងកាត់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ដោយ​ទទួល​បាន​ជ័យម្នះ​រៀង​ៗ​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រកួតពានរង្វាន់ស្វាយរៀងផ្នែកបុរស បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅ​វគ្គពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ពេល​នេះ​​រកឃើញក្រុមខ្លាំង​២​បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រក្រុមសសយក ក្រុងបាវិត ត្រូវជួបជាមួយក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមទាំង២ពិតជាធ្វើបានល្អ ក្នុងនោះក្រុមសសយក ក្រុងបាវិត បានទម្លាក់ក្រុមយុវជនសាមគ្គី ក្នុងលទ្ធផល ៣-១ ខណៈក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានយកឈ្នះក្រុមងហៃរីស្សត FC ៣-១ ដូចគ្នា។

ចំពោះការប្រកួតស្វាយរៀងខាប់ផ្នែកនារីវិញ នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមសសយក ស្រុកស្វាយទាប ត្រូវជួបជាមួយក្រុម​សសយក ស្រុករំដួល។ ក្រុមទាំង២សុទ្ធតែជាក្រុមខ្លាំង ដោយ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមសសយក ស្រុកស្វាយទាប បានទម្លាក់ក្រុមសសយក ស្រុកកំពង់រោទិ៍ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០។ ចំណែកក្រុមសសយក ស្រុករំដួល បានយកឈ្នះក្រុមវិទ្យាល័យព្រះពន្លា យ៉ាងចាស់ដៃដូចគ្នា ៦-០៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

Sokha Hotels

ព័ត៌មានពេញនិយម