Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការដំឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រជាមួយកូរ៉េ  នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ

បានផុស

នៅ

សម្ដេចធិបតី ប្រាប់ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង ថា ការដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងកាន់តែសកម្មថែមទៀត ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងពេលនេះ គឺជាទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមសម្ដេច ជានាយករដ្ឋមន្ត្រីនៃកម្ពុជា តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េ។ សម្ដេចធិបតី បានលើកឡើងនៅចំពោះប្រជាពលរដ្ឋខ្មែរ ថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េ គឺទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ដើម្បីពង្រឹងនូវកិច្ចការទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរលើគ្រប់វិស័យ។

ប៉ុន្តែសម្ដេចធិបតី បានសង្កត់ធ្ងន់ថា អ្វីដែលជាចំណុចខ្ពស់ ហើយជាជោគជ័យធំរបស់កម្ពុជា និងកូរ៉េនោះ គឺការសម្រេចបាននូវការលើកកម្ពស់កម្រិតការទូតរបស់ប្រទេសទាំងពីរ ពីកម្រិតទំនាក់ទំនងធម្មតា ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់ប្រវត្តិនៃទំនាក់ទំនងកម្ពុជា ជាមួយកូរ៉េ។

ក្នុងន័យនេះ សម្ដចធិបតី គូសបញ្ជាក់ថា ការលើកកម្ពស់ទំនាក់ទំនងពីកម្រិតធម្មតា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គឺនឹងរុញច្រានទំនាក់ទំនងកម្ពុជា និងកូរ៉េលើគ្រប់វិស័យទាំងអស់ រួមទាំងវិស័យការងារ ឱ្យកាន់តែពង្រីកពង្រឹងកាន់តែស៊ីជម្រៅ។ សម្ដេចធិបតី ថា គ្រប់វិស័យនីមួយៗ មានទំនាក់ទំនងគ្នាកាន់តែស៊ីជម្រៅ កាន់តែសកម្មថែមទៀត ដើម្បីបានផលប្រយោជន៍ដល់ប្រទេសទាំងពីរ កម្ពុជា និងកូរ៉េខាងត្បូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម