កីឡា
អ្នកប្រមូលសំរាមក្រុងប៉ារីស ព្រមានធ្វើកូដកម្មអំឡុងកីឡាអូឡាំពិក
ក្រុមប្រឹក្សាទីក្រុងប៉ារីសបានរាយការណ៍ពី១៦ភាគរយនៃអ្នកប្រមូលសំរាមក្នុងទីក្រុង ឬ១នាក់ក្នុងចំណោម៦នាក់បានធ្វើកូដកម្ម។ អ្នកប្រមូលសំរាមនៅប៉ារីសបានព្រមានរួចហើយថា ពួកគេអាចនឹងធ្វើកូដកម្មក្នុងរដូវក្តៅ ដែលនឹងក្លាយជាបញ្ហាធំ ប្រសិនបើកើតឡើងក្នុងអំឡុងពេលកីឡាអូឡាំពិក (២៦ កក្កដា ដល់ ១១ សីហា)។
មួយរយៈពេលចុងក្រោយ អ្នកប្រមូលសំរាមនៅទីក្រុងប៉ារីស បានធ្វើកូដកម្មដោយប្រើប្រាស់សិទ្ធិ ត្រឹមតែ ៧០ថ្ងៃប៉ុណ្ណោះពីការប្រកួតកីឡាអូឡាំពិកទំនើប ដែលនឹងត្រូវធ្វើឡើងនៅលើទឹកដីបារាំង។
ភាពច្បាស់លាស់នៃការចរចានឹងកំណត់ជោគជ័យនៃផ្នែកធំដ៏របស់ព្រឹត្តិការណ៍ប្រកួតសម្រាប់អ្នករៀបចំ ដូចជា ការបង្ហាញខ្លួនឯងទៅកាន់ពិភពលោកថាជាអំណាចដែលមានសមត្ថភាពរៀបចំការប្រកួតកីឡាអូឡាំពិកល្អបំផុតក្នុងប្រវត្តិសាស្ត្រ (គោលបំណងខ្ពស់បំផុត) ឬយ៉ាងហោចណាស់ ដើម្បីសម្រេចនូវគោលបំណងលេចធ្លោជាងព្រឹត្តិការណ៍ទីក្រុងឡុងដ៍កាលពីឆ្នាំ២០១២ដែលបានក្លាយជាការប្រកួតកីឡាអូឡាំពិកដ៏ល្អបំផុតនៅអឺរ៉ុប។
ស្ថាប័ន Confédération générale du travail (CGT) ដែលតំណាងឱ្យអ្នកប្រមូលសំរាមបានប្រកាសពីការចល័ត “ខ្លាំង” ហើយបាននិយាយថា កម្មករចន្លោះពី ៧០ ទៅ ៩០ ភាគរយ នៃរដ្ឋធានីបានព្រមានដើរចេញ។ CGT ក៏បាននិយាយផងដែរថាកម្មករធ្វើកូដកម្មប្រហែល ៤០០នាក់ បាន “កាន់កាប់” អគារលំនៅដ្ឋាននៃនាយកដ្ឋានធនធានមនុស្សរបស់ក្រុមប្រឹក្សាក្រុង។
CGT បានព្រមានថា កូដកម្មនឹងប្រព្រឹត្តទៅជាច្រើនថ្ងៃក្នុងខែឧសភា ហើយបន្តពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី០៨ ខែកញ្ញា (អំឡុងពេលមិនត្រឹមតែព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ុណ្ណោះទេ ថែមទាំងកីឡាប៉ារ៉ាឡាំពិកផងដែរ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា)។
អ្នកប្រមូលសំរាមនៅតំបន់ប៉ារីសកំពុងទាមទារដំឡើងប្រាក់ ៤០០អឺរ៉ូក្នុងមួយខែ និងប្រាក់បន្ថែមចំនួន ១,៩០០អឺរ៉ូសម្រាប់អ្នកធ្វើការក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅពេលកម្មករជនជាតិបារាំងជាប្រពៃណីនឹងឈប់សម្រាករដូវក្តៅ។ ការិយាល័យរបស់អភិបាលក្រុងបានប្រាប់ AFP ថា ខ្លួននឹងពង្រីកដល់អ្នកប្រមូលសំរាមនូវប្រាក់លើកទឹកចិត្តពី ៦០០ ទៅ ១,៩០០អឺរ៉ូ ដែលបានប្រកាសរួចហើយសម្រាប់កម្មករដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


