Connect with us

កីឡា

កូនប្រុសប្រធានក្លិបបឹងកេត ជាប់​ក្នុងក្រុម U-16 កម្ពុជា

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ជីឈ្មោះកីឡាករ​ជម្រើស​ជាតិ​កម្ពុជាអាយុក្រោម១៦ឆ្នាំ សម្រាប់ការប្រកួតពានរង្វាន់ ASEAN U16 Boys’ Championship ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជនទាំង​២៣​រូប​គឺមក​ពី ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​៨​រូប វិសាខា​​មាន​៧​រូប សៀមរាបអេហ្វស៊ី​មាន​៤​រូប ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​១​រូប ភ្នំពេញ​ក្រោន​១​រូប អង្គរថាយហ្គឺរ​១​រូប និង​សាលា​បាល់ទាត់​អេស្ប៉ាញ La Liga​ Academy ១​រូប។

ក្នុងនោះ កូនប្រុស​របស់ប្រធានក្លិបបឹងកេត អ្នកស្រី ពុធ ធីតា គឺ​យុវជន វ៉ាស៊ុណាន់ កៈសិដេជ ត្រូវជាប់ឈ្មោះក្នុងបញ្ជីកីឡាករទាំង២៣នាក់ ដើម្បីត្រៀមខ្លួនក្នុងពឹ្រត្តិការណ៍ការប្រកួតពានរង្វាន់ ASEAN U16 Boys’ Championship ឆ្នាំ២០២៤។

យុវជន រ៉ាស៊ុណាន់ កៈសិដេជ ដែល​មាន​ឪពុក​ជា​ជន​ជាតិ​ថៃ និង​ម្តាយ​ជា​ខ្មែរ​ បានបញ្ចប់ការសិក្សាថ្នាក់ទី​៩ និង​បាន​បន្ត​ថ្នាក់ទី១០ នៅសាលាបាល់ទាត់ La Liga​ Academy របស់ប្រទេសអេស្ប៉ាញ។ រូប​គេ​កំពុង​បន្តការសិក្សា និង​ការហ្វឹកហាត់​​បាល់ទាត់​អាជីព​នៅទីនោះ។ វត្តមាន​​របស់​យុវជន​នេះ​​បាន​​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ដោយសារ​រូប​គេ​មាន​ទេពកោសល្យ និង​កំពុង​ហ្វឹក​ហាត់​បាល់​ទាត់​នៅ​ប្រទេស​រីក​ចម្រើន​៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម