Connect with us

កីឡា

Mourinho ត្រូវសហព័ន្ធបាល់ទាត់តួកគីពិន័យក្រោយរិះគន់ក្រុមមន្ត្រី VAR

បានផុស

នៅ

លោក Jose Mourinho គ្រូបង្វឹក្រុម Fenerbahce បានប្រើពាក្យសម្ដីមិនសមរម្យសំដៅទៅលើមន្ត្រី VAR លោក Atilla Karaoglan បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុម Trabzonspor ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ​មុនបានធ្វើឲ្យគ្រូបង្វឹករូបនេះរងការពិន័យពីសហព័ន្ធបាល់ទាត់តួកគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាទទួលបានជ័យជម្នះក្នុងការប្រកួតពិតមែន ប៉ុន្តែលោក Mourinho មិនសប្បាយចិត្តទេ ដោយលើកហេតុផលថាមន្ត្រី VAR ហាក់លម្អៀងទៅក្រុម Trabzonspor។ ជាពិសេសតាមរយៈការពិន័យហើយផ្ដល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមម្ចាស់ផ្ទះ។

ក្រោយបញ្ចប់ការប្រកួតលោក Jose Mourinho បាននិយាយថា ៖«ថ្ងៃនេះកីឡាករល្អប្រចាំការប្រកួតបានទៅលើមន្ត្រី VAR លោក Atilla Karaoglan។ យើងមិនបានឃើញមុខគាត់ទេ ប៉ុន្តែគាត់គឺកាត់ក្ដីដ៏ល្អក្នុងការប្រកួត។ យើង​មិន​ចង់​ជួបគាត់ទៀត​ទេ ព្រោះ​ថាវាគួរឲ្យខ្ពើមណាស់។ យើងមិនចង់បានគាត់ទេ។ យើង​មិន​ចង់​បាន​គាត់​នៅ​លើ​ទីលាន​ទេ»។

ការរិះគន់របស់លោក Mourinho បានរំលោភដល់សិទ្ធិបុគ្គល ហើយបានចោទប្រកាន់ថាការសម្រេចចិត្តរបស់មន្ត្រី VAR មានភាពលំអៀង ហើយថាលេងក្នុងកាលៈទេសៈបែបនេះវាពិតជាពិបាកណាស់។ លោក Mourinho ក៏បានបន្ថែមថា៖«យើងលេងប្រឆាំងនឹងប្រព័ន្ធបច្ចេកវិទ្យា។ ហើយ​ការ​លេង​ទល់​នឹង​ប្រព័ន្ធបចេ្ចកវិទ្យា​គឺ​ជា​រឿង​ពិបាក​បំផុត»។

ក្រោយការលើកឡើងរបស់លោក Mourinho បានធ្វើ​សហព័ន្ធ​កីឡា​បាល់ទាត់​តួគី (TFF) មិនសប្បាយចិត្តទេហើយក៏ធ្វើ​ការ​ផាក​ពិន័យនិង​ទណ្ឌកម្ម​បន្ថែម​ទៀត បន្ទាប់ពីធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍បាល់ទាត់ប្រទេសតួកគី។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សហព័ន្ធ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ការ​ថ្លែង​លើលោក Mourinho ពី​មិនមានសារត្មីសមជាអ្នកកីឡា​ទល់តែសោះ ហើយលើក​ហេតុផល​ថាការ​លើក​ឡើង​របស់​គ្រូបង្វឹករូបនេះ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុចរិតភាព​​បាល់ទាត់ប្រទេស​តួកគី។

លោក Mourinho ទទួល​បាន​ការ​ផាក​ពិន័យ​បន្ថែម​ប្រហែល១៦០០ដុល្លារ​ផង​ដែរ ហើយ​ត្រូវ​បាន​ហាម​​ចូលរួម​ដឹកនាំក្រុម​​មួយ​ប្រកួត ដោយ​ហាម​ចូល​បន្ទប់​ផ្លាស់​សំល្លៀកបំពាក់ជាពិសេសតំបន់ Touchline៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ នាទីute មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម