ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ កសិករសម្រុកដាំដំឡូងមី បានជាង ៥០ភាគរយហើយ
បន្ទាប់ពីមានភ្លៀងធ្លាក់ជិត១០មេមក ក្នុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤នេះ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ បាននាំគ្នាចុះបង្កបង្កើនផល ដាំដំឡូងមីលើផ្ទៃដីជាង ៥ម៉ឺនហិកតា បច្ចុប្បន្នដាំបានជាង៥០ភាគរយ ហើយការដាំដុះទទួលបានផលជោគជ័យនាឆ្នាំកន្លងមក គឺដោយមានការណែនាំពីមន្រ្តីជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយទិន្នផលជាមធ្យម ១៨តោន ក្នុង ១ហិកតានោះ។

តាមការរៀបរាប់របស់លោក ដុក សារឿន ប្រធានការិយាល័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លើផ្ទៃដីជាង ៥ម៉ឺនហិកតា ក្នុង៧ស្រុកក្រុង ស្រុកដែលដដំឡូងមីច្រើនជាងគេគឺ ស្រុកត្បូងឃ្មុំ និងស្រុកតំបែរ។
យោងតាមផែនការ ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ត្រូវបន្តធ្វើបង្ហាញពីផលិតកម្មពូជដំឡូងមី ចំនួន ៧ប្រភេទ គឺ 1.ពូជ Rayong1, 2.ពូជ Rayong72, 3.ពូជ ម៉ាឡេKU50, 4.ពូជ UY Bong60, 5.ពូជ KM419, 6.ពូជ HLS11 និងទី7 គឺ ពូជ KM98 ដែលជាពូជមានសុខភាពល្អ ធន់នឹងជំងឺ ធន់នឹងអាកាសធាតុ និងផ្តល់ផលល្អ។ គោលបំណងនៃការធ្វើបង្ហាញ៖ ១.ជំរុញអនុវត្តបង្គុំបច្ចេកទេសកសិកម្មថ្មី ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកទេសដាំដុះដំឡូងមី ២.ជំរុញឲ្យកសិករមានការយល់ដឹងពីការជ្រើសរើសពូជល្អ តាមរយៈការផ្តល់ពូជដំឡូងមីដែលមានគុណភាពល្អ ធន់នឹងជំងឺ ទទួលទិន្នផលខ្ពស់ ហើយធន់ទៅនឹងអាកាសធាតុ និង ៣.ចូលរួមចំណែកក្នុងការពង្រឹងប្រពន្ធ័ផលិតកម្មពូជនិងការផ្គត់ផ្គង់ពូជដំឡូងមីប្រកបដោយនិរន្តរភាព។ ៤.តម្រង់ទិសឲ្យកសិករចេះផលិតពូជល្អសម្រាប់ខ្លួនឯងនិងផ្សព្វផ្សាយចែកចាយបន្តដល់កសិករក្នុងសហគមន៍ និងតំបន់ខ្លួនឯង ដើម្បីបង្កើនចំណូលនិងកាត់បន្ថយចំណាយផលិតកម្ម។


ក្នុងនោះក៏មានការចែករំលែកបទពិសោធន៍ជោគជ័យរបស់កសិករអនុវត្តបង្ហាញផលិតកម្មពូជដំឡូងមី ឆ្នាំ ២០២៣ ផងដែរ បន្ថែមទៀតនោះ អ្នកជំនាញបានផ្តល់បច្ចេកទេសបានណែនាំជាប្រចាំកសិករត្រូវកត់ត្រាពេលវេលាដាំដុះ ការប្រើប្រាស់ជី បាញ់ថ្នាំសម្លាប់ស្មៅ សត្វល្អិត ជំងឺ និងបញ្ហាផ្សេងៗ ដែលកើតឡើង៕


អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


