ចរាចរណ៍
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ២៤ថ្ងៃ រកឃើញយានយន្តល្មើសជាង ៧ពាន់គ្រឿង
តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ២៤ថ្ងៃ រកឃើញយានយន្តល្មើសសរុប ៧ ៧០៩គ្រឿង។

បើតាមរបាយការណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ចំនួនគោលដៅសរុប ៤៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧១គ្រឿង រថយន្តធំ ៣០គ្រឿង រថយន្តតូច ១៦៨គ្រឿង និងម៉ូតូ ២៧៣គ្រឿង។ ក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ៣១៤គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ១១២គ្រឿង និងម៉ូតូចំនួន ១៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ចំណែក លទ្ធផលរយៈពេល ២៤ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៤ ខែឧសភា ឆ្នាំ២០២៤ យានយន្តចូលគោលដៅចំនួន ៩ ០៥៦គ្រឿង រថយន្តធំ ១៧២គ្រឿង រថយន្តតូច ២ ៥២០គ្រឿង ម៉ូតូ ៦ ៣៦៤គ្រឿង។ ក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ៧ ៧០៩គ្រឿង មានរថយន្តធំ ៧៥គ្រឿងរថយន្តតូច ២ ០៣៧គ្រឿង និងម៉ូតូ ៥ ៥៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


